(ប្រទេសថៃ)៖ សត្វខ្លាចំនួន៨៦ ក្បាលក្នុងចំណោម ១៤៧ក្បាល ដែលរដ្ឋាភិបាលថៃ បានរឹបអូសពីវត្ត Pha Luang Ta Bua ស្ថិតក្នុងខេត្តកញ្ចនៈបុរី ត្រូវបានស្លាប់ចាបណ្តើរៗ ហើយ បណ្តាលមកពីជំងឺ។
លោក Edwin Wiek ស្ថានិកអភិរក្ស សត្វព្រៃនៃWFFT បានប្រាប់សារព័ត៌មាន BBCថា សត្វខ្លាធំទាំងនេះ ត្រូវបានគេដាក់ក្នុងទ្រុង នៅកន្លែងចង្អៀតដែល អាចងាយនិងរងគ្រោះ ឆ្លងជំងឺ ហើយរូបលោក បានស្នើអោយថែរក្សារ និងអោយចំណីល្អៗ និងរកទីកន្លែងចិញ្ចឹម ដែលធំទូលាយ និងមានទឹកស្អាត ទីកន្លែងស្អាតបើ មិនដូចនោះទេសត្វខ្លា ធំទាំងនេះនឹងងាប់ ជាបន្តបន្ទាប់ទៀត។
សូមរំលឹកផងដែ រថានៅវត្ត Pha Luang Ta Buaស្ថិតក្នុង ខេត្តកញ្ចនៈបុរី បានចិញ្ចឹមសត្វខ្លារ ហូតកើតឡើង ជាង១០០ក្បាល ហើយក៏ក្លាយទៅជា តំបន់ទេសចរណ៍មួយ មានភ្ញៀវបរទេស ជា ច្រើនចូលមកទស្សនា ធ្វើអោយវត្តនេះ រកប្រាក់ចំណូល បានយ៉ាងច្រើន សំរាប់កសាងវត្ត នេះផងដែរ។
ក្រោយពីរដ្ឋាភិបាល ថៃរកឃើញសាច់សត្វខ្លា ជាច្រើនបានក្លាសេរ អាជ្ញាធរថៃសម្រេច ប្រកាស បិតវត្ត Pha Luang Ta Buaនេះចោល តាំងពីឆ្នាំ2016មកម្លេះ និងព្រមទាំងបានចោត ប្រកាន់ លោក គង់នៅក្នុងវត្តនេះពីបទ ធ្វើទារុណកម្មលើ សត្វនេះទៀតផង៕