(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី១៧ខែ កញ្ញាឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ អភិបាល ខេត្តបាត់ដំបងនិង ឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងខេត្ត ទទួលន្ទុកការងារ ព្រំដែន បានដឹកនាំគណៈ ប្រតិភូព្រមទាំងតំណាង ក្រុមហ៊ុនសូគីម៉ិច អិនវេសមេនគ្រុប បានចុះសួរសុខ ទុក ព្រមទាំងនាំយក អំណោយគ្រឿង បរិភោគមួយចំនួនជូន កម្លាំងនគបាលការពារ ព្រំដែន ស្ថិតក្នុងស្រុក កំរៀង និងស្រុកភ្នំព្រឹក ក្នុឳកាសភ្ជុំបិណ្ឌ ខាងមុខនេះ។
នៅក្នុងដំណើរការសួរ សុខទុកដល់កំលាំង ប្រដាប់អាវុធការពារ ព្រំដែននៃវរៈសេនា តូចនគរ បាល ការពារព្រំដែនគោក លេខ៨១៩នេះផង ដែរក៏មានការស្វាគមន៍ ពីកងកម្លាំងថ្នាក់ លោកមេបញ្ជាការ បញ្ជាការរង នាយ នាយរង ផ្នែក-ប៉ុស្តិ៍និងមន្រ្តី សរុបចំនួន១៣០នាក់ ស្រី០៣នាក់ ស្ថិតនៅភូមិសាស្ត្រ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងឱកាសសួរសុខ ទុកនេះផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏ បាន កោត សសើរ ដល់កំលាំងប្រដាប់ អាវុធនៃវរៈសេនា តូចនគរបាល ការពារព្រំដែនគោក លេខ ៨១៩ ក្នុងកិច្ចប្រតិបត្តិការ ការពារព្រំដែននា ពេលកន្លងមកព្រម ទាំងបានចូលរួមទប់ស្កាត់ បទល្មើស ឆ្លងដែននិងរក្សារ សន្តិសុខតាមបន្ទាត់ ព្រំដែនក្នុងគោល ដៅបានល្អ។
ទទ្ទឹមនោះឯកឧត្តម ក៏មានប្រសាសន៍ផ្តាំផ្ញើរ ដល់កងកម្លាំង ទាំងអស់ត្រូវស្រង់ ទិន្នន័យប្រជា ជន ដែលចេញចូលទៅធ្វើការ ក្នុងទឹកដីថៃ ព្រឹកវិលល្ងាច ដើម្បីចូលរួមទប់ស្កាត់ជន អកតិមួយក្តាប់តូច ដែលមានគំនិតញុះញ៉ុង ចង់បង្ករអសន្តិសុខ ក្នុងប្រទេសកម្ពុជា។
នៅក្នុងដំណើរសួរសុខទុក នេះផងដែល ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយ បរិភោគខ្លះៗមក ជូនដល់កម្លាំងនគរបាល ពារព្រំដែនគោកលេខ៨១៩ ក្នុងឳកាសភ្ជុំបិណ្ឌ នេះរួមមានស្រាបៀរអង្គរ ចំនួន២០ កេះទឹកក្រូចចំនួន ១០ កេះសាច់ជ្រូកចំនួន ១០០គីឡូ នំអន្សមជ្រូក ចេក ១ស្លឹក និងថវិការចំនួន ៤លានរៀល។
ហើយក្រុមហ៊ុនសូគីម៉ិច ក៏បានចូលរួមឧបត្ថម្ភដល់ ទីបញ្ជាការវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៨១៩ រួមមានស្រាបៀរចំនួន ៣០កេសទឹកក្រូច ៣០កេសមី ៥០កេស នឹងថវិកាចំនួន ២លានរៀល។
ក្នុងនោះផងដែររដ្ឋបាល ខេត្តបាត់ដំបងបានឧបត្ថម្ភ ស្រាបៀរមួយចំនួន ដល់អង្គភាពប្រដាប់ អាវុធ ទាំង៣អង្គភាព រួមមានសឹករងស្រុក មូលដ្ឋានកងរាជអាវុធ ហត្ថស្រុក នឹងអធិការ ដ្ឋាន នគរបាលស្រុក កំរៀង នឹងស្រុកសំពៅលូន ដើម្បីចូលរួមសប្បាយៗក្នុង ឳកាសបុណ្យភ្ជុំបិណ្ឌ នេះផងដែរ៕