(ភ្នំពេញ)៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប ពិភាក្សាការងារវិនិយោគ ជាមួយ លោក Nan Cunhui ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេស ចិន។
នៅក្នុងកិច្ចពិភាក្សា ព្រឹកមិញនេះ គឺបានផ្តោត សំខាន់ទៅលើ គម្រោងវិនិយោគរបស់ ក្រុមហ៊ុន ចំនួន២របស់ចិន ដែលជាដៃគូររបស់កម្ពុជា។
កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគ ទៅលើគម្រោងវារីអគ្គិសនី តាតៃ ដែលបច្ចុប្បន្ននេះ កំពុង ទទួលបានជោគជ័យ ហើយកំពុងសម្លឹង ឱកាសវិនិយោគបន្ត។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈ ប្រតិភូក្រុមហ៊ុនចិន និងអរគុណក្រុម ហ៊ុនដែល បាន មកវិនិយោគនៅ កម្ពុជាលើវិស័យអគ្គីសនី។
ការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន CHINT Group ចំពោះការនិយោគ នៅកម្ពុជា គឺបាន បង្ហាញ ពីភាពជាដៃគូយុទ្ធ សាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាង ប្រទេសកម្ពុជា និងចិន។
គណៈប្រតិភូក្រុមហ៊ុន CHINT Group បានសំដែងនូវក្តីរីករាយ និងមោទនភាព ដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រីបាន អនុញ្ញាត្តអោយចូលជួប ពិភាក្សាការងារវិនិយោគបន្ត។
គណៈប្រតិភូបានបង្ហាញ នូវភាពជឿជាក់ថា ក្នុងរយៈពេលដែលក្រុម ហ៊ុនបានមក បណ្តាក់ ទុនវិនិយោគនៅក្នុង ប្រទេសកម្ពុជា ជាង ១០ឆ្នាំកន្លងមកនេះ។
អ្វីដែលក្រុមហ៊ុនបាន ឃើញច្បាស់ គឺកម្ពុជាមាន សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុនកាន់ តែមានជំនឿជឿជាក់ក្នុង ការបន្តដាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បី ជួយអភិវឌ្ឍប្រទេសកម្ពុជា។
កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគលើគម្រោង វារីអគ្គីសនីតាតៃខាងក្រោម ដែលបានផលិតអគ្គីសនី សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេសដោយជោគជ័យ។ ក្រុមហ៊ុនពេញចិត្តក្នុង ការបន្តវិនិយោគនៅកម្ពុជា ដោយបានលើក សំណើគម្រោងវិនិយោគវ៉ារី អគ្គិសនីតាតៃខាងលើ ជម្រាបជូនសម្តេចតេជោ។
ក្រុមហ៊ុនមានជំនឿ ថាវានឹងផ្ដល់ផល ចំណេញយ៉ាងច្រើន ពីព្រោះគម្រោងនេះ គឺប្រើប្រាស់ បណ្ដាញ ទឹកតែមួយហើយ អាចប្រើបាន២ប្រភព ដែលនឹងជួយឲ្យ បំពេញតម្រូវការនៃការ ប្រើប្រាស់អគ្គិសនីនៅ ក្នុងប្រទេសដែលកំពុង ត្រូវការចាំបាច់ទាំង សម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។
ជាមួយគ្នានោះផងដែរ គណៈប្រតិភូក្រុមហ៊ុន ក៏បានលើកឡើងនូវ គម្រោងវិនិយោគកសាង រោងចក្រផលិតឧបករណ៍ ដែលបំរើការទៅលើវិស័យ ថាមពលប្រកបដោយ បច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗ ទៀតដែលសម្រាប់ប្រើ ប្រាស់នៅក្នុង វិស័យងថាមពល ដែលនឹងជួយថែរក្សាការ ការពារនូវការប៉ះពាល់ បរិស្ថាន និងការសន្សំ សំចៃ ភ្លើងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ នូវគម្រោងនេះ ដោយសម្ដេចបាន មានប្រសាសន៍ថា នេះគឺជាអត្ថប្រយោជន៍ មួយសំខាន់នៅក្នុងយុទ្ធ សាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះមាន ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគ ទៅលើវិស័យថាម ពលអគ្គិសនី គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេស ជាតិឲ្យកាន់តែរីក ចម្រើនទៅមុខទៀត។
សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអគ្គិសនីត្រូវ បានធ្វើការចែកចាយ មិនត្រឹម តែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានបម្រើចែក ចាយដល់ទីជនបទ ដាច់ស្រយាលផងដែរ។
ស្របពេលក្នុងការ បណ្តាក់ទុនជាលើក ទី២នៅកម្ពុជា សម្ដេចតេជោ បានធ្វើការណែ នាំដល់ ក្រុមហ៊ុនមិនត្រូវមើល តែលទ្ធភាពទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណ ១៦លាននាក់ នោះ ទេ គឺត្រូវមើល ទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិសេសក្នុង កម្រោងនៃកិច្ច ព្រមព្រៀងថ្មីៗនោះ មានន័យថារាល់ការ វិនិយោគមិនត្រឹមតែ បំរើនូវសេចក្តី ត្រូវការរបស់ ប្រជា ជនកម្ពុជាទេ គឺត្រូវគិតទៅលើការផលិត ដើម្បីធ្វើការនាំចេញ ទៅកាន់ទីផ្សារដទៃទៀត ខាងក្រៅផងដែរ។
ជារួម នៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះ គម្រោងដែលក្រុមហ៊ុន ចិនបាន លើកឡើង ហើយជំរុញឲ្យក្រុមហ៊ុន ខិតខំអនុវត្តបានជោគជ័យ ដើម្បីរួមចំណែក ដល់ការ អភិវឌ្ឍរបស់ ប្រទេសកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបាន ស្នើសុំអោយក្រុមហ៊ុនលោក និងក្រុមហ៊ុន ប្រទេសចិនទាំង អស់បន្តវិនិយោគ រួមចំណែក អភិវឌ្ឍន៍កម្ពុជា ហើយ សម្តេចតេជោក៏បាន ស្នើសុំអោយភាគីមិត្ត ចិនបើកទីផ្សារអោយ បានទូ លាយថែមទៀត សម្រាប់នាំចូលនូវ ផលិតផលកសិកម្ម អោយបានកាន់ តែច្រើនពីកម្ពុជា។
ទន្ទឹមនឹងនោះដែរ ដើម្បីជំរុញទំនាក់ទំនង ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ រាជរដ្ឋាភិបាល កម្ពុជា នឹងស្នើសុំអោយមាន ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទំនាក់ ទំនងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដើម្បីធានាដល់បរិយា កាសល្អសម្រាប់ក្រុម ហ៊ុនចិនជាច្រើនទៀត មកវិនិ យោគនៅកម្ពុជា៕