(ខេត្តកំពត)៖ បន្ទាប់ពីបានមើល ឃើញនូវការលំបាក ទាំងការធ្វើចរាចរ ដឹកជញ្ជូនទំនិញក៏ដូច ជាការធ្វើដំណើរឆ្លង កាត់រួមនឹងការឆ្លើយតបនូវ សំណូមពរជាចាំបាច់ របស់ប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តកំពត បានជំរុញការអនុវត្ត នូវគម្រោងការកសាងផ្លូវនិង ស្ពានថ្មីដែលឆ្លងកាត់ដៃ ព្រែកកំពតស្ថិតក្នុង សង្កាត់ត្រើយកោះក្រុង កំពតដែលអាចនឹង ត្រូវចាប់ដំណើរការកសាង ឡើងនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ ២០២០ខាង មុខនេះហើយ។
នេះបើផ្អែកតាមការ ឲ្យដឹងនៅក្នុងកិច្ច ប្រជុំកាលពីរសៀលថ្ងៃ ទី១៧ខែកញ្ញា ឆ្នាំ២០១៩ ស្ដីពីកិច្ចពិភាក្សាផ្ដល់ យោបល់ដោយចូលរួម ពីសំណាក់ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ មួយ ចំនួនក្នុងខេត្តនិងអាជ្ញាធរ ក្រុងសង្កាត់ទាំង៥ នៃក្រុងកំពត ក្រោមកិច្ចដឹកនាំ អង្គប្រជុំរបស់ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះបានផ្ដោត ជាសំខាន់លើការចូលរួម ពិភាក្សាផ្ដល់មតិ យោបល់ពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងនិងសង្កាត់ ស្ដីអំពីផលប៉ះពាល់ នៃការអនុវត្តគម្រោង កសាងស្ពាននិងផ្លូវ ពិសេសបញ្ហាលំនៅ ដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅជាប់ សងខាងផ្លូវ នៃក្បាលស្ពានដែល ត្រូវសាងសង់នាពេលនេះ។
គម្រោងស្ពាននេះដែរគឺ ធ្វើឡើងពីបេតុងដែល មានទទឹង១០ម៉ែត្រ បណ្ដោយ៧៥ម៉ែត្រ គឺ ជាគម្រោងប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល ផ្ដល់តាមរយៈក្រសួងសាធារ ណការ និងដឹក ជញ្ជូន ដែលនឹងត្រូវចាប់ផ្ដើមក សាងនៅដើមឆ្នាំ២០២០ ខាងមុខនេះ។
ដោយឡែក នៅក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សានូវ បញ្ហាសំខាន់ៗ មួយចំនួនរកដំណោះ ស្រាយពីផលប៉ះពាល់ ដើម្បីចាប់ដំណើរការ កសាងផ្លូវបេតុងថ្មីមួយ ខ្សែឡើងវិញបន្ថែម ទៀត នៅ ចុងឆ្នាំ២០១៩នេះ ដែលផ្លូវនេះមាន ទទឹង១០ម៉ែត្រ ប្រវែង៧៦០ម៉ែត្រ ជាគម្រោងថវិការ បស់រដ្ឋបាលខេត្តកំពត ស្ថិតតាមបណ្ដោយស្ពាន ត្រើយកោះនេះដែលនឹង ត្រូវកសាងថ្មីឡើង វិញផងដែរ។
មានប្រសាសន៍ ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយអភិបាលខេត្ត បានណែនាំជំរុញ ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង សង្កាត់ សូមឲ្យរួមសហការ គ្នាបានល្អ ដោយសិក្សាឲ្យ បានច្បាស់លាស់ ពីផលប៉ះពាល់ ដើម្បីធ្វើរបាយការណ៍ ជាក់លាក់បញ្ជូនទៅ ថ្នាក់ជាតិឲ្យបាន ឆាប់រហ័ស នឹងដើម្បីបានដំណើរការក សាងស្ពានបេតុងនេះ ដំណើរការបានលឿន ដើម្បី សម្រួល ដល់ការធ្វើចរាចរ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ ក៏ដូចជាការដឹក ជញ្ជូននូវទំនិញ ផ្សេងៗឆ្លងកាត់ផងដែរ។
ជាមួយឱកាសនោះដែរ ដើម្បីធ្វើឲ្យសោភ័ណភាព អានាម័យបរិស្ថាន ក្នុងក្រុងកំពត បានកាន់តែ ល្អប្រសើរ សម្រាប់ត្រៀមលក្ខណៈ អបអរពិធីបុណ្យ សមុទ្រចុងឆ្នាំ២០១៩នេះ លោក ជាវតាយ អភិបាលខេត្ត ក៏បានក្រើនរំឭកដល់ អាជ្ញាធរក្រុង សង្កាត់ទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់ឲ្យ បាន សស្រាក់ស ស្រាំបន្ថែមទៀត ដោយត្រូវឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងមូលដ្ឋាន សង្កាត់ នីមួយៗរបស់ ខ្លួនផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ច ប្រជុំនៅក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត រួមជាមួយ សមា ជិកក៏បានអញ្ជើញ ចុះទៅពិនិត្យស្វែងយល់ អំពីស្ថានភាពផ្លូវ និងស្ពានដែលមាន ការខូចខាត ទ្រុឌទ្រោមដើម្បីធ្វើយ៉ាង ណានៅក្នុងដំណាក់ កាលនៃដំណើរការ កសាងនេះធ្វើឲ្យ ប្រជាពល រដ្ឋ បានធ្វើដំណើរឆ្លង កាត់កាន់តែមា នភាពងាយស្រួលជាងមុន។
គួរបញ្ជាក់ថា ផ្លូវនិងស្ពានចាស់ដែល នឹងត្រូវដំណើរការជួសជុល កសាងថ្មីឡើងវិញនេះ គឺជា ស្ពានប្រភេទដែកបាឡេ និងផ្លូវបេតុងដោយ បានឆ្លងកាត់ក្នុងសង្កាត់ អណ្ដូងខ្មែរ និងសង្កាត់ ត្រើកោះក្រុងកំពត។
ហើយផ្លូវនិងស្ពាន នេះមានសារៈសំខាន់ក្នុងការ រួមចំណែកដល់ការធ្វើ ចរាចរនូវរថយន្តធុនធំ ដឹកទំនិញឆ្លងកាត់ក្នុង តំបន់នេះ។
ប៉ុន្តែបច្ចុប្បន្នផ្លូវនិងស្ពាននេះ មានស្ថានភាពដល់ដំណាក់ កាលខូចខាតទ្រុឌទ្រោម យ៉ាងខ្លាំងដែលមិនអាច ឲ្យរថយន្តដឹកទំនិញ ប្រភេទធុនធំឆ្លង កាត់បានឡើយ ទើបអាជ្ញាធរខេត្តកំពត ជំរុញឲ្យមានការជួសជុល និងកសាង ឡើងវិញតែម្តង៕