(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការ សាខា កាក បាទក្រហមកម្ពុជា ខេត្តកំពត ដែលមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទ ក្រហមកម្ពុជា និងអ្នក ស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ នាំយកអំណោយ មនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ទៅ ផ្តល់ ជូនកុមារកំព្រារ នៅក្នុង មជ្ឈមណ្ឌលអភិវឌ្ឍ ក្មេងកំព្រារ មនុស្សចាស់ជរា និងជនពិការ ចំនួន ៨៥នាក់ ដែលមានទីតាំងស្ថិត នៅក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
នាឱកាសនេះ លោកស្រី លាង ហៃ ជាវ តាយ បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខពី សំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ច កាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ទីទ័លក្រ មាន ជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោ បាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូន ប្រជា ពលរដ្ឋទាំង អស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
ចំពោះអំណោយដែល ផ្តល់ជូននាពេល នេះរួមមាន៖ អង្ករ២០បាវ ស្មើរនឹង៥០០គីឡូក្រាម មី៤០កេសតូច ទឹកត្រី និងទឹកស៊ីអីវ២០យួរ ស្ករសរ២០គីឡូក្រាម នុំប័ង១០០ដើម ទឹកផ្លែឈើ ២០កេស សៀវភៅ ២០០ក្បាល ប៊ិច១០០ដើម និងថវិកាចំនួ ន ៥០០,០០០រៀល និងឧបត្ថម្ភ ជូនដល់លោកតា លោកយាយចាស់ ជរា,កុមារកំព្រា, យុវជនកាកបាទក្រហម និងកងម្លាំង សរុបថវិកាចំនួន ៥៦៤.០០០រៀល ផងដែរ៕