(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃវេនទី៥ធ្វើនៅវត្តប្រាសាទ ស្រះកណ្តាលខ្ចាស់ ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកសភាមណ្ឌល ខេត្តបន្ទាយមានជ័យ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បន្ទាយមានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យកែគឹម យ៉ាន លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ លោកស្រី ព្រមទាំងពុទ្ធបតិស័ទ្ធ ចំណុះជើងវត្ត បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យ កាន់បិណ្ឌវេន ទី៥ប្រមូលបច្ច័យ បានចំនួន៥៨លានរៀល ដើម្បីយកទៅ កសាងក្នុងវត្តបន្តនិង ដើម្បីថ្វាយទានចំពោះ ព្រះសង្ឃដែលគង់ចាំព្រះ វស្សាអស់ត្រីមាសនិងក៏ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំង ឡាយក្នុងវត្តសង្សានេះផងដែរ។
ក្នុងពិធីបុណ្យវេនទី៥ នៅវត្តប្រាសាទស្រះ កណ្តាលខ្ចាស់នោះលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ដោយសារប្រទេស ជាតិមានសុខសន្តិភាព ស្ថេរភាពន យោ បាយពេញលេញ ក្រោមការថ្នាក់ដឹកនាំ ដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាស ឲ្យយើងទាំងអស់ គ្នាមាន ពេល វេលាគ្រប់គ្រាន់សម្រាប់ ធ្វើការអភិវឌ្ឍប្រទេស លើគ្រប់វិស័យពិ សេសវិស័យព្រះ ពុទ្ធសាសនា។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ បញ្ជាក់ទៀតថាក្នុង នាមលោក ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមាន ជ័យក្នុងឱកាសបុណ្ឌ ភ្ជុំបិណ្ឌនេះលោក តែង តែយកចិត្តទុកដាក់ជួយ ដល់ពលរដ្ឋជួបប្រទះ ដូចជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹក ជំនន់ គ្រោះភ្លើងឆេះផ្ទះ ទុរគតជន មេម៉ាយរងគ្រោះ និងពលរដ្ឋរងគ្រោះ ដោយបង្ការ ផ្សេងៗទៀតពិសេស អ្នកជម្ងឺជួបការលំបាកនៅ ក្នុងមូលដ្ឋានពិសេសជន ក្រីក្រនៅតាមមូល ដ្ឋាន ដោយមិនប្រកាន់និន្នា ការនយោបាយណាឡើយ។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ថា បញ្ជាក់ទៀតថាពល រដ្ឋល្អត្រូវ ប្រព្រឹត្តិតែ អំពើល្អសុចរិត និងជាសឲ្យឆ្ងាយពី គ្រឿងញៀនជីវិត យើងម្នាក់ៗតែងតែជួប ប្រទះ ទុក្ខ លំបាកនិងបញ្ហាផ្សេងៗ ជាសមិនផុតឡើយដូច្នេះ ត្រូវបន្តកសាងអំពើល្អជាស ឲ្យឆ្ងាយនូវ អបាយមុខគ្រប់ ប្រភេទដូចជាល្បែងស៊ីសងជាដើម។
ក្នុងនោះលោកអាចារ្យ ប្រាក់ សុភ័ត បានមាន ប្រសាសន៍ក្នុងពិធី បុណ្យភ្ជុំបិណ្យនេះ ថាបុណ្យ ភ្ជុំបិណ្ឌគឺជាបុណ្យ ធំជាងគេក្នុងចំណោម បុណ្យធំៗជាប្រពៃណីខ្មែរ ច្រើនទៀតដែលប្រជាពល រដ្ឋបានគោរពបូជា ឥតមានខ្ចោះនៅក្នុង ប្រទេសកម្ពុជាយើងនេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេចាប់ ផ្តើមធ្វើវេនបុណ្យទី១ នៅថ្ងៃទីបុណ្យទី១នៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌធំបញ្ចប់ កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។
ក្នុងពិធីនោះមានពុទ្ធ បរិស័ទប្រជាជន បានបូជាទៀនធូប ផ្កាភ្ញីចំពោះ ព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការ បង្សុកុលព្រមទាំងបាន នាំយកនូវបច្ច័យទេយ្យ ទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខទៅ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស នូវផលានិសង្សជូនទៅ ដល់វិញ្ញានក្ខន្ធបុព្វការី ជនមានមាតាបិតាជីដូន ជីតាញាតិការទាំង៧សណ្ដាន។
ហើយការធ្វើបុណ្យ កាន់បិណ្ឌនេះដើម្បីឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងនិងប្រជាជននិងពី របបប្រល័យពូជសាសន៍ ប៉ុលពត ហើយជាពិសេស ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខ ទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញា ណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅ កាន់សុគតិភព កុកុំបីឃ្លៀងឃ្លាត ឡើយក្នុងឪកាស បុណ្យភ្ជុំបិណ្ឌនេះ។
នៅបញ្ចប់កម្មវិធី បុណ្យវេនទី១២នោះ លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន បានធ្វើការចែកវត្ថុអនុស្សាវរីយ៍ ដល់អ្នកចូលរួមកាន់ បិណ្ឌវេនទី៥ នេះក្នុង១នាក់បាន សារុង១និងថវិការ១០.០០០រៀល ផងដែរក្នុងនោះបាន ប្រគេនស៊ីម៉ង១៥០តោន សំរាប់កសាងក្នុង វត្តនេះបន្តផងដែរ៕