(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់ពិកជា ថ្លើមធំម៉ែនដោយសារអំណាច នៃគ្រឿងញៀន ហ៊ានលួចម៉ូតូ និងទូរស័ព្ទមិត្តភ័ក្រយក ទៅលក់ស៊ីចាយហ៊ឺ ហានិងមិត្តភ័ក្រផ្សេង ត្រូវអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអា វុធហត្ថក្រុងចុះបង្ក្រាប បាននៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នៅ ចំណុច ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើត ហេតុនោះជនរង គ្រោះ ឈ្មោះ គ្រី ណាលីន ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បាននិយាយប្រាប់ឲ្យ ដឹងថានៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1H-5389 ជូនមិត្តភ័ក្ត្រ ទៅសម្រាកនៅ បន្ទប់ជួល លុះព្រឹកឡើងក៏ បាត់ទាំងមិត្តភ័ក្ត និងបាត់ទាំងម៉ូតូ ព្រមទាំងទូរស័ព្ទដៃម៉ាក Iphone 6plus និងលុយចំនួន ១០០.០០០រៀល ថែមទៀតហើយគេច បាត់ខ្លួនបានដាក់ពាក្យ ប្តឹង ក្រោយ ពីទទួលបានពាក្យប្តឹង ហើយចុះស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ ពៅ គា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅបន្ទប់ជួល ស្ថិតនៅភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបានបញ្ជូន មកទីបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថខេត្តដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីកម្លាំង ជំនាញធ្វើការសាក សួរចម្លើយជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានលួចម៉ូតូ និងទូរស័ព្ទមិត្តភ័ក្រយក ទៅលក់ស៊ីចាយហ៊ឺហានិង ទិញថ្នាំញៀនយកមក ជក់ចំណែកម៉ូតូជិះ ដើរលេងជាមួយមិត្ត ភ័ក្ត្រត្រូវអាវុធហត្ថ ឃាត់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ ការ តាមច្បាប់ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនទៅម្ចាស់ ដើមវិញផងដែរ៕