(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ក្រុងបាត់ដំបង ចុះបង្ក្រាបករណីអំពើលួច មួយកន្លែងនិង ឃាត់ខ្លួនបានជនសង្ស័យ បាន១នាក់កាលពីព្រឹក ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ង១០ និង៣៥នាទីស្ថិតក្នុង ភូមិអង់សង្កាត់ អូរចារក្រុងបាត់ ដំបងខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះជាហៅខ្លឹងរឺហៅរ៉ាភេទប្រុសអាយុ៤៧ឆ្នាំមានមុខរបរមិនពិតប្រាកដចំណែកជនរងគ្រោះមានគ្នា២នាក់ទី១ឈ្មោះទីសល់ភេទប្រុសអាយុ៤៨ឆ្នាំមានទីលំនៅក្នុងភូមិជ្រៃ១ឃុំជ្រៃស្រុកមោងឫស្សីខេត្តបាត់ដំបងទី២ឈ្មោះរិន សា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹង ទៀតថាមុនកាល ពីថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០១៩ វេលាម៉ោង០៤និង ៣០នាទី ទៀបភ្លឺនៅចំណុច ក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យបាន ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ ជនរងគ្រោះ ហើយភ្លាមៗនោះជនរង គ្រោះមកប្តឹងសមត្ថកិច្ច ជំនាញកំពុងល្បាតលុះព្រឹកឡើង ទើបកម្លាំងធ្វើការ ស៊ីបអង្គេតរហូត ឈានដល់កាឃាត់ខ្លួន ជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ជំនាញនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំ បងកំពុងតែធ្វើការសាក់ សួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធី៕