(ភ្នំពេញ)៖ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទំាង បុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្រ្តីរាជការជាច្រើន បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទីក្រពើហារ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមគន្លងប្រពៃណីនិងសាសនា។
សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានរាប់បាត្រ ប្រគេនទេយ្យទាន និង បច្ច័យ ចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាង សង់សមិទ្ធផលនានា ក្នុង វត្តក្រពើហា ដោយសទ្ធាជ្រះ ថ្លាជាទីបំផុត។
នៅក្នុងឱកាសនេះ សម្តេចបានឧទ្ទិស បួងសួងបុណ្យកុសល ដែលកើតឡើងក្នុង បិណ្ឌ៤នេះ ជូនចំពោះដួងវិញ្ញា ណក្ខន្ធឧបាសក សំ ហែម សៅ យូ និងឧបាសិកា ហេង ស៊ឹម បិច ទូច ព្រម ទាំងបុព្វការីជន វីរៈជនស្នេហាជាតិ ទំាងអស់ ដែលបានចែកឋានទៅហើយ សូមបានសោយ សុខក្នុងឋានបរម សុខកុំបីឃ្លៀងឃ្លាតឡើយ។
និងសូមបួងសួងចំពោះ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី សូមជួយថែរក្សា អភិបាលប្រជា ពលរដ្ឋទូទៅ ជួបតែសេចក្តីសុខ និងសេចក្ដីចម្រើន ប្រកបកិច្ចការងារ អ្វីសម្រេចគ្រប់ភារកិច្ច។