(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ជិះគោយន្ត កន្ត្រៃទៅភ្ជួស្រែស្រាប់តែ ត្រូវរន្ទះបាញ់ស្លាប់ យ៉ាងអណោចអធម៍ នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅ ចំណុច វាលស្រែ ឆ្ងាយពីភូមិ ទ្រលោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ព្រះនេត្រព្រះបាន ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាជនរងគ្រោះ ស្លាប់ដោយរន្ទះបាញ់ មានឈ្មោះ ឆាយ វិមាន អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ ទ្រលោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី នៅមុនពេលកើត ហេតុនោះជនរងគ្រោះ បានជិះគោយន្តចេញ ពីផ្ទះឆ្ពោះវាលស្រែនៅឆ្ងាយ ពីភូមិពេលកំពង់ តែភ្ជួស្រែនោះស្រាប់តែមាន មេឃខ្មៅអមទៅ ដោយផ្គររន្ទះស្រប ពេលនោះជនរងគ្រោះ កំពង់រកកន្លែងជ្រក ត្រូវបានរន្ទះបាញ់ ស្លាប់នៅ និងកន្លែងតែម្តង។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាក្រោយពីកើតហេតុ រួចក្រុមគ្រួសារសពបានមក ដល់ហើយ បានរាយការណ៍ជូន សមត្ថកិច្ចឲ្យចុះមក ពិនិត្យសពសមត្ថកិច្ច ក្រោយពីពិនិត្យសពហើយ បានធ្វើការវាយតំលៃ ថាសពនេះពិតជាស្លាប់ ដោយរន្ទះបាញ់ពិក ប្រាកដគ្មានជាប់ពាក់ ព័ន្ធនិងអំពើឃាតកម្មទេ។
សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកមកផ្ទះចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី៕