(ខេត្តត្បូងឃ្មុំ)៖ យ៉ាងហោចណាស់ ក៏មានកម្មករម្នាក់បាន ស្លាប់និង៦នាក់ទៀត របួសធ្ងន់ ស្រាលដោយសារ គ្រោះថ្នាក់ក្រឡាប់ រថយន្តកាលពីរសៀល ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី នៅចំណុចស្ថិត ក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់ខេត្តត្បូងឃុំ។
សមត្ថកិច្ចបានប្រាប់អោយ ដឹងថាររថយន្តដែល រងគ្រោះថ្នាក់ចរាចរណ៍ ក្រឡប់នេះប្រភេទ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌លឿន គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។
ចំណែកជនរង គ្រោះទាំង៧នាក់ ទី១ឈ្មោះជា គាង ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ឡ ឃុំក្រែក ស្រុកពញាក្រែក បានស្លាប់នៅនឹង កន្លែងកើតហេតុ ទី២ឈ្មោះស៊ី ឡានី ភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ ឃុំជាមួយគ្នាបាន របួសស្រាលត្រូវ ជាកូនបង្កើតសព ទី៣ ឈ្មោះសុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជា មួយគ្នាបានរបួស ស្រាល ត្រូវជាម្ដាយបង្កើតសព ទី៤ឈ្មោះ តឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំ ជា មួយគ្នាបានរង របួសធ្ងន់ទី៥ ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ ឃុំជា មួយ គ្នាបានរងរបួសធ្ងន់ ទី៦ឈ្មោះយ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំ ជាមួយ គ្នាបានរងរបួស ស្រាលនិងទី៧ ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញា ក្រែកបានរង របួសស្រាល។
សមត្ថកិច្ចបានអោយដឹង ទៀតថាចំពោះមូល ហេតុដែលបណ្ដាលអោយ កើតមានគ្រោះថ្នាក់ចរា រណ៍រហូតមានមនុស្ស ស្លាប់និងរបួស ត្រត្រូវបានសមត្ថ កិច្ចបញ្ជាក់ថា បណ្តាលមកពី អ្នកបើក បរក្នុងស្ថានភាពស្រវឹង ហើយបានប្រើប្រាស់ ល្បឿនយ៉ាងលឿនទៀតផង លុះមកដល់ ចំណុច ផ្លូវកោងបានវ៉េចង្កូតធ្លាក់ ទៅជាយផ្លូវខាងលិច បណ្ដាលអោយ ក្រឡាប់តែម្ដង។
សមត្ថកិច្ចនគរបាល បន្តអោយដឹងបន្ថែម ទៀតថា សពត្រូវបានជំនាញ នគរបាលចរាចរណ៍ ប្រ គល់ជូនក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណីចំពោះអ្នករបួស ត្រូវបាននគរបាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់។
បច្ចុប្បន្ននគរបាល ជំនាញបានឃាត់ ខ្លួនអ្នកបើកបររថយន្ត ដើម្បីកសាង សំណុំរឿងចាត់ ការតាមនីតិវិធី ៕