(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក ខៀវ មុត ប្រធានក្រុមសមាជិក ព្រឹទ្ធសភាភូមិភាគទី៥ អនុប្រធានគណៈ កម្មការទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងប្រតិភូអមដំណើ បានអញ្ជើញនាំយក អំណោយជាថវិកា ប្រគល់ជូនក្រុមគ្រួសារ នៃសពកម្មករសំណង់ បានស្លាប់បាត់បង់អាយុ ជីវិតចំនួន៦ នាក់ ស្ថិតនៅក្នុងភូមិ បឹងធំខាងកើត និងភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដែលរង គ្រោះដោយឧបទ្ទវ ហេតុបាក់រលំអគារសំណង់ នៅខេត្តព្រះសីហនុ។
អំណោយជាថវិកា បានប្រគល់ជូនក្រុម គ្រួសារសពទាំង៦ ដោយគ្រួសារនីមួយៗ ទទួលបានថវិកា ចំនួន១,០០០,០០០៛ សរុបរួម៦,០០០,០០០៛។
បន្ទាប់មកនៅវេលា ម៉ោង៣រសៀលនា ថ្ងៃដដែល លោក អូន ខន អភិបាលស្រុក អមដំណើដោយ លោកអភិបាល រងស្រុក លោកនាយក រដ្ឋបាលស្រុក និងសហការី រួមនឹងព្រះចៅអធិ ការវត្តអង្គកកោះ តំណាងព្រះអនុគុណស្រុក បាននាំយកអំណោយ ជាសំភារៈ និងថវិកា ចូលរួមក្នុងពិធីបុណ្យ សពគំរប់៧ថ្ងៃ ប្រគល់ជូនដល់ក្រុម គ្រួសារសពទាំង៦ នៅភូមិឃុំខាងលើ ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ។
អំណោយជាសំភារៈ និងថវិកា ផ្តល់ជូនគ្រួសារ សពទាំង៦ ដោយក្នុងមួយ គ្រួសារៗទទួលបាន ថវិកាចំនួន ២៦០,០០០៛ រួមនឹងអង្ករ៥០គ.ក, មី១កេស,ត្រីខ១ឡូ, ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរ សរុបរួមថវិកា ១,៥៦០,០០០៛ និងអង្ករ៣០០គ.ក, មី៦កេស,ត្រីខ៦ឡូ,ទឹកត្រី៦យួរ និងទឹកសុីអុីវ៦យួរ៕ សេង ណារិទ្ទ