(ខេត្តបន្ទាយមានជ័យ)៖ នាល្ងាច ថ្ងៃទី១៥និងព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ តំណាងឲ្យអង្គភាព អាវុធហត្ថនិងពុទ្ធ បរិស័ទបានមូលមតិគ្នា ជាឯកច្ឆ័នបានចូលរួម កាន់បិណ្ឌវេនទី៣ នៅវត្ត សមាធិផល ស្ថិតនៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអាចារ្យ ប្រាក់សុភ័តមាន ប្រសាសន៍ថាភ្ជុំ បិណ្ឌគឺជាបុណ្យធំ ជាងគេក្នុងចំណោម បុណ្យ ធំៗជាប្រពៃណីខ្មែរ ច្រើនទៀតដែល ប្រជាពលរដ្ឋបាន គោរពបូជាឥតខ្ចោះ នៅក្នុងប្រទេស កម្ពុជាយើងនេះ។
បុណ្យភ្ជុំបិណ្ឌនេះគេចាប់ ផ្តើមធ្វើវេនបុណ្យទី១ នៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌធំបញ្ចប់ កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។
លោកអាចារ្យបានមាន ប្រសាសន៍បញ្ជាក់ទៀត ថាភ្ជុំបិណ្ឌនេះវាមានសារៈ សំខាន់ណាស់ព្រោះ ពុទ្ធ បរិស័ទខ្មែរមានជំនឿ ទៅលើព្រះពុទ្ធសាសនា ព្រោះបុគ្គលដែលបាន ស្លាប់ទៅរម៉ែងកើត នៅទីឋានផ្សេងៗពី គ្នាអ្នកខ្លះមានកម្មដូច្នេះ ប្រជាពលរដ្ឋខ្មែរមានទម្លាប់ ធ្វើចង្ហាន់និងចំណី អាហារ ជាច្រើនមុខយកទៅ ប្រគេនព្រះសង្ឃដើម្បី ឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន ។ក្នុងពិធីវេនទី៣នោះមាន អង្គភាពអាវុធហត្ថ និវពុទ្ធបរិស័ទប្រជាជន បានបូជាទៀនធូបផ្កាភ្ញីចំពោះ ព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវ បច្ច័យទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខទៅ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លានិសង្សជូន ទៅដល់វិញ្ញានក្ខន្ធ បុព្វការីជនមានមាតាបិតាជី ដូនជីតាញាតិការទាំង៧សណ្ដាន។
ជាមួយគ្នានេះលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ ថាការធ្វើបុណ្យកាន់បិណ្ឌ នេះដើម្បីឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុ រំដោះជាតិ និងប្រជាជន ពីរបបប្រល័យ ពូជសាសន៍ ប៉ុលពត ហើយជាពិសេស ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខ ទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាង អយុត្តិធម៌ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដោយសូមឲ្យដួង វិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះលោកឧត្តម សេនីយ៍ត្រី បោនប៊ិន បានធ្វើពិធីបួងសួង ដល់វត្ថុសក្តសិទ្ធក្នុង លោកជួយ ដល់មន្ត្រី រាជការរដ្ឋបាលខេត្ត កងកំលាំងប្រដាប់ អាវុធទាំង៣ស្ថាប័ន្ធ និងប្រជាពលរដ្ឋ ក្នុងខេត្ត បន្ទាយមានជ័យ ទាំងអស់សូមឲ្យ ជួបសេចក្តីសុខសុខ និងសេចក្តីចម្រើ នគ្រប់ៗគ្នាជារៀង រហូត ទៅក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌនេះ។
បញ្ចប់កម្មពិធីបុណ្យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគេនបច្ច័យ ចំនួនជិត១០ លាន រៀល ដល់ព្រះចៅអធិការវត្ត ដើម្បីយកទៅចាត់ចែង កសាងក្នុងវត្តបន្ត៕