(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តន៍ តួនាទី-ភារកិច្ច ការងារ កងរាជ អាវុធហត្ថរយៈ ពេល០៩ខែ ក្នុងឆ្នាំ២០១៩ និងទិសដៅអនុវត្ត ការងារបន្ត និងផ្សព្វផ្សាយការងារ មួយចំនួនដូចជា៖ -បទបញ្ជាស្តីពីការមិន អនុញ្ញាតឲ្យយក កងកម្លាំង និងមធ្យោបាយ របស់កង យោធពលខេមរភូមិន្ទ ទៅបម្រើឲ្យវិស័យឯកជន របស់អគ្គបញ្ជា ការដ្ឋានកង យោធពលខេម រភូមិន្ទ -បទបញ្ជាស្តីពីការ គ្រប់គ្រងកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខារបស់ កង រាជអាវុធហត្ថ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស -ផ្សព្វផ្សាយសេច ក្តីណែនាំ របស់កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស -ផ្សព្វផ្សាយ សេចក្តី ជូនដំណឹងស្តីពីការ បាត់បង់ប្រភព វិទ្យុសកម្ម krypton-85 (kr-85)នៅប្រទេសថៃ របស់ក្រសួងរ៉ែ និងថាមពល -និងផ្សព្វផ្សាយ ផែនការស្តីពីកិច្ច ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់នារដូវភ្ជុំបិណ្ឌ ក្រោមអធិបតី ភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការ អញ្ជើញចូលរួមពី សំណាក់លោក មេបញ្ជាការរង នាយរង សេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកង រាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន-នាយទាហានរង នៃកងរាជអាវុធ ហត្ថជាច្រើនរូប ។
ក្នុងកិច្ចប្រជុំនោះ ដែរបានធ្វើពិធីប្រកាស តែងតាំងនាយការិយាល័យ ហិរញ្ញវត្ថុស្តទី នៃបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ខេត្តផងដែរ ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រ សាសន៍ ថា កម្លាំងត្រៀម អន្តរាគមន៍ និងគ្រប់មូលដ្ឋាន ក្រុង/ស្រុក ត្រូវចាត់តាំង កម្លាំងទៅតាម ផែនការ ដែលបានដាក់ចេញ និងកម្លាំងចុះល្បាតជា ប្រចាំតាមគោលដៅ ដែលបានកំណត់ ពិ សេសតាមរមណីដ្ឋាន និងទីកំសាន្តនានា ក្នុងភូមិសាស្រ្តដែល ទទួលខុសត្រូវ ។ ជាកិច្ចបញ្ចប់លោក ឧត្ដមសេនីយ៍ត្រីមេ បញ្ជាការបានធ្វើការ កោតសរសើរដល់ មន្រ្តីអាវុធហត្ថ ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ អនុវត្តតួនាទី-ភារកិច្ចល្អប្រ សើររយៈពេលកន្លងមក និង បាន ផ្តាំផ្ញើដល់កងកម្លាំងទាំង អស់ត្រូវបន្តអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ញត្តិ និងបទ បញ្ជារបស់ថ្នាក់លើ គោរពវិន័យ ក្រមសីលធម៌ និងលក្ខន្តិកៈ របស់កងយោធពល ខេមរភូមិន្ទ ការ ពាររាជរដ្ឋាភិបាល ស្របច្បាប់ និងអនុវត្តសាលដីកា តុលាការឲ្យបានដាច់ខាត និងមាន ប្រសិទិ្ធភាពខ្ពស់ និងក្ដាប់រាល់សភាព ការណ៍កើតឡើងក្នុងភូមិ សាស្ត្រទទួលខុសត្រូវ របស់ខ្លួន និងចុះបង្រ្កាប ឲ្យបានទាន់ពេលវេលា នូវរាល់បទល្មើសដែល កើតមានឡើង៕