(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១២ ខែ កញ្ញាឆ្នាំ ២០១៩ នេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន មេបញ្ជាការរង នគរបាលជាតិភូមិភាគទី៥ ស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូល ដ្ឋានឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ ដំបង បានអញ្ជើញធ្វើ ជាវាគ្មិនក្នុងវេទិការ វេទិការសាធារណៈ មួយស្តីអំពីការផ្តល់ សេវា សាធារណៈ ជូនប្រជាពល រដ្ឋនៅមូលដ្ឋាន ។
ពិធីនេះរៀបចំ ដោយក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការ ជាមួយអាជ្ញាធរដែនដី ដើម្បីទទួលបាននូវ សំណូមពរពីប្រជាពលរដ្ឋ ។
ពិធីនាពេលនេះ ប្រារព្វធ្វើនៅក្នុង បរិវេណវត្តសំពៅលូន ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិការក្រុមការងារ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ពាក់ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ ។