(ខេត្តកែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណកម្មា ធិការថ្នាក់កណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយខេត្តកែប បានចូលរួមជា អធិបតីក្នុងមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា (២៨ ខែមិថុនា ឆ្នាំ១៩៥១- ២៨ ខែមិថុនា ឆ្នាំ២០១៩ ) នៅទីស្នាក់ការ គណបក្សខេត្តកែប។
ក្នុងពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨នេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា ខេត្តកែប និង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈ កម្មាធិការគណ បក្សខេត្ត សមាជិក សមាជិការក្រុម ការងារថ្នាក់កណ្តាល ចុះជួយខេត្តកែប លោក លោកស្រីក្រុម ការងារយុវជន គណបក្សខេត្ត ក្រុមការងារចុះជួយខេត្តគ្រប់ លំដាប់ថ្នាក់ សកម្មជនយុវជន សមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុ សិស្សានុសិ្សជាទូទាំងខេត្តសរុប ប្រមាណ ៧១០នាក់ ។
ក្នុងសារសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលអានដោយ លោក កែន សត្ថា ប្រធានគណកម្មា ធិការបក្សប្រជាជន កម្ពុជាខេត្តកែប បានបញ្ជាក់យ៉ាង ច្បាស់ថា គណ បក្សប្រជាជនកម្ពុជា កេីតឡេីង ដោយប្រជាជន គឺដេីម្បីប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ ទុំខាងនយោបាយ និងបានចូលរួមតស៊ូ រួមសុខរួមទុក្ខជាមួយ ប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពី ពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំ របបកម្ពុជាប្រជាធិប តេយ្យប្រល័យពូជ សាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវ ទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ ប្រជាជាតិ ខ្មែរឡើងវិញ។
រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹក នាំរបស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានធ្វើឲ្យ ប្រទេសកម្ពុជា មានការអភិវឌ្ឍនយ៉ាងខ្លាំង និងសម្រេចជោគជ័យ ដ៏ធំធេងលើគ្រប់វិស័យ។
គោលដៅចម្បងៗ របស់គណបក្ស ប្រជាជនកម្ពុជា គឺការបន្តពង្រឹង សន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ ធ្នាប់សង្គមឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេស ប្រកបដោយ និរន្តរភាព ដែលជា សរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោល ដៅអភិវឌ្ឍន៍ ក្នុងការឆ្លើយ តបទៅឆន្ទះម្ចាស់ឆ្នោត។
លេីសពីនេះទៀត គណបក្ស ប្រជាជនកម្ពុជា គាំទ្រពេញទំហឹង ពីការខិតខំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តន៍ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព ដើមី្បសម្រេចនូវ គោលដៅជាយុទ្ធ សាស្ត្រទាំង៤ ដែលបាន កំណត់ក្នុងគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ព្រមទាំងពង្រឹង សមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឆ្លងតាមជ័យ ជម្នះដ៏ត្រចះត្រចង់ របស់គណបក្ស ប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់ និងជឿជាក់ លើការដឹកនាំរបស់ គណបក្សប្រជាជន កម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវ ភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់ វិស័យតទៅមុខទៀត។
ក្នុងសារលិខិត របស់ប្រធានគណ បក្សប្រជាជនកម្ពុជា សម្តេច ក៏បានអំពាវនាវដល់ គណៈកម្មាធិការ គណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូបត្រូវ លើកកម្ពស់ប្រពៃណី ស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាង សមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់ វិស័យ សំដៅ លើកកម្ពស់ សមត្ថភាពដឹក នាំរបស់បក្ស ឲ្យសម្រេចបាន សមទ្ធិផលធំៗ បន្ថែមទៀត។
ក្នុងពិធីនេះ លោកកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធិ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិ សន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះ ដើមថា “គណបក្ស ប្រជាជនបដិ វត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពីពេល បដិសន្ធិរហូតមក ដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិ ស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិ ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំង គ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាង ប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏សូមឱ្យជនរួមជាតិទាំង មូល រួមសាមគ្គី គ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋ ធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិ ខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវ ឧត្តមគតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀស វាងនូវរាល់ទង្វើមិន ត្រឹមត្រូវ ដោយបំពាន លើគោលការណ៍ គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះ ពាល់ដល់សិទ្ធិ និងផលប្រយោជន៍ របស់ប្រជាជន៕ សេង ណារិទ្ធ