(ខេត្តបន្ទាយមានជ័យ)៖ករណីគ្រោះថ្នាក់ចរាចណ៍បាន កើតឡើងរវារថយន្ត ដឹកក្រុមគ្រួសារទៅ លេងកូនចៅជាកម្មករ នៅស្រុកថៃបុកនិងរថយន្ត មួយគ្រឿងទៀតបណ្តាលឲ្យ ស្លាប់និងរបួសកម្មករ១០នាក់លើដីថៃ ក្នុងខេត្តស្រះកែវ កាលពីព្រឹកថ្ងៃទី១២ កញ្ញា២០១៩ ក្រោយពីកើត ហេតុហើយសមត្ថកិច្ច ថៃពិនិត្យរួចរាល់ហើយ បានភាគីថៃបញ្ជូនមក ស្រុកកំណើតយកមកធ្វើ បុណ្យវិញអស់ ហើយតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត នៅម៉ោងជិត៩យប់ ប្រគល់ឲ្យសាច់ញាតិ។
សមត្ថកិច្ចខ្មែរប្រចាំ ច្រកប៉ោយប៉ែតបាន និយាយថាសាច់ញាតិ ជនរងគ្រោះប្រាប់ថា ជនជនរង គ្រោះ១០នាក់ របួស៦នាក់របួស ធ្ងន់ស្លាប់៤នាក់ ជាដន្លង និងចៅៗនឹងគ្នា ពោលគឺដន្លងប្រុស និងដន្លងស្រីនាំចៅៗ ទៅលេងកូនៗធ្វើការ ជាពលករនៅប្រទេសថៃ មានទីលំនៅភូមិ ព្រិចត្បូង ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះមានអ្នកបើក រថយន្តជាជនជាតិថៃបានស្លាប់ម្នាក់។
សមត្ថកិច្ចថៃបាន ប្រាប់ថានៅមុនពេល កើតហេតុនោះមាន រថយន្ត១គ្រឿងដឹកក្រុម គ្រួសារពលរដ្ឋខ្មែរ ទៅលេងបងប្អូនជិះ ត្រឡប់ពីក្រុងបាងមកវិញ លុះបើកមកដល់ចំណុច កើតហេតុក៏ ត្រូវរថយន្តមួយ គ្រឿងទៀត បើកបញ្ច្រាសទិស បែកកង់រេចង្កូត ទៅបុកពេញទំហឹង បណ្តាលឲ្យរថយន្ត ដឹកជនរងគ្រោះស្លាប់ ភាគីថៃម្នាក់ចំណែក ខាងកម្ពុជា១០នាក់ក្នុង នោះស្លាប់៤នាក់ អ្នករបួសធ្ងន់៦នាក់ ត្រូវបានថយន្តសង្គ្រោះ របស់យោធា តំបន់ប្រតិបត្តិការសឹក រងបន្ទាយមានជ័យ រថយន្តមណ្ឌលសុខភាព និងរថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតចំណែក សព៤នាក់ត្រូវបាន សមត្ថកិច្ចថៃដឹកទៅលំ នៅដ្ឋានជនរងគ្រោះដើម្បី ធ្វើបុណ្យតាម ប្រពៃណីវិញអស់ហើយ៕