(ខេត្តកំពត)៖ ស្ត្រីចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ដោយសារចរន្ត អគ្គិសនីឆ្លងឆក់ ខណៈពេលស្ត្រីរងគ្រោះ រូបនោះបានទៅផ្លាស់ ប្តូរអំពូលភ្លើងនៅ ផ្ទះកូនរបស់ខ្លួន។
ហេតុការណ៍គួរ ឲ្យសង្វេគនេះ បានកើតឡើងនៅ វេលាម៉ោង៩និង ១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមប្រភព ព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សៅ អឿន ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំត្រង់ចំណុច ភូមិ ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា ស្ត្រីរងគ្រោះមានផ្ទះ ក្បែរគ្នាជាមួយកូន គាប់ជួនកូន មិននៅផ្ទះ ក៏ឆ្លៀតទៅយកអំពូល ទៅជួយប្តូរឲ្យតែម្តង ប៉ុន្តែប្រហែលមក ពីការធ្វេសប្រហែស ទើបបណ្តាលឲ្យឆ្លង ចរន្តតាមឌុយអំពូលភ្លើង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗមួយរំពេច ដោយគ្មានកូន ចៅណាដឹង លុះកូនត្រឡប់មកវិញក៏ ប្រទះឃើញដេកស្លាប់ នៅក្បែរអំពូលភ្លើង ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
បច្ចុប្បន្នសពស្ត្រីរង គ្រោះត្រូវបាន កូនចៅ សាច់ញាតិកំពុងចាត់ ចែងរៀបចំធ្វើបុណ្យតាម ប្រពៃណីនៅ ក្នុងលំនៅដ្ឋាន។
ចំពោះករណីមានមនុស្សស្លា ប់ដោយសារឆ្លងចរន្ត អគ្គិសនីដូចខាងលើ គេបានកត់សម្គាល់ ឃើញមានកើត ឡើងជាហូរហែរ ដោយករណីបែបនេះ ភាគច្រើនកើតឡើង ព្រោះតែយើងប្រើ ប្រាស់ដោយខ្វះ ការប្រុងប្រយ័ត្ន ដូចជាការប្រើប្រាស់ ខ្សែភ្លើងចាស់ៗគ្មាន គុណភាព ឬខ្សែមាន មុខតំណរជាដើម។
ដូច្នេះដើម្បីបញ្ចៀស នូវសោកនាដកម្ម ទាំងឡាយ ផ្តើមដោយសារការ ឆ្លងចរន្តអគ្គិសនី សូមបងប្អូនប្រជា ពលរដ្ឋដែលកំពុង ប្រើប្រាស់បណ្តាញ អគ្គិសនីនៅគ្រប់តំបន់ សូមកុំប្រើប្រាស់ខ្សែ ភ្លើងមានមុខតំណរ ឬខ្សែភ្លើងចាស់ៗគ្មាន គុណភាពឲ្យសោះ៕