(ប្រទេសថៃ)៖ យ៉ាងហោចណាស់ក៏ មានពលរដ្ឋខ្មែរចំនួន៤ បានស្លាប់ភ្លាមៗនៅនិង កន្លែងនិង៦នាក់ ទៀតបានរងរបួសធ្ងន់ និងស្រាលក្នុង ឧបត្តហេតុគ្រោះ ថ្នាក់ចរាចរណ៍រវាង រថយន្តនិង រថយន្តបុកគ្នា ពេញទំហឹងកាល ពីព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង ១០និង២០នាទី ត្រងចំណុចមុខ ប្រាសាទណាជិកឃុំ វ៉ាតណានៈខនស្ថិត ក្នុងឃុំវ៉ាត់តៈណានៈខន ស្រុកវ៉ាតណានៈ ខនខេត្តស្រះ កែវប្រទេសថៃ។
បើយោងតាមរបាយការ សមត្ថកិច្ចថៃបានអោយដឹង ថារថយន្តទូរីសដឹកអ្នក ដំណើរមួយគ្រឿង ពណ៌សពាក់ស្លាក លេខបាងកក៣៣៤៩៣៣ បើកបរដោយ ជនជាតិថៃ (មិនចាំឈ្មោះ) បានផ្ទុកជនជាតិខ្មែរ ចំនួន១០នាក់បើក បរក្នុងទិសដៅពីបាង កកប្រទេសថៃមកព្រំដែន កម្ពុជាថៃ(ផ្សារ៉ុងក្លឿរ) មកដល់ចំកើតហេតុខាង លើបានបុកគ្នាជាមួយ រយន្តតូយោតាមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាក លេខស្រះកែវ៣៧៨៩ បើកបរដោយឈ្មោះវ៉ាត សាតថុងភេទប្រុស អាយុ២០ឆ្នាំជានិស្សិត សាកលវិទ្យាល័យបូរ៉ាផា ក្នុងខេត្តស្រះកែវ បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា។
នៅក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើ នេះបណ្តាលអោយស្លាប់ សរុបមានចំនួន៥នាក់ក្នុង នោះមានពលខ្មែរ ចំនួន៤នាក់ជនជាតិ ថៃ១នាក់ក្នុងនោះមាន ក្មេងស្រីតូចម្នាក់ផងដែរ ចំណែកអ្នករងរបួសធ្ងន់ និងស្រាលសរុបមាន ចំនួន៧នាក់ជនជាតិខ្មែរ ចំនួន៦នាក់ជន ជាតិថៃ១នាក់។
ក្រោយពីកើត ហេតុភ្លាមៗក្រុមជួយ សង្គ្រោះថៃបានមកដល់ កន្លែងកើតហេតុនិងបាន ធ្វើជួយសង្គ្រោះ និងបានដឹកជនរងគ្រោះ មកសង្គ្រោះបន្ទាន់មកកាន់ មន្ទីពេទ្យបង្អែកក្នុង ខេត្តស្រះកែវ ចំណែកវត្ថុតាង ត្រូវបានកម្លាំងតំរួត ថៃធ្វើការវាស់វែង និងនាំរថយន្តទាំង២ មកស្ថានីយ៍តំរួត ខេត្តដើម្បីរងចាំការ ដោះស្រាយនៅ ពេលក្រោយ។
រឺឯសាកសពក្រោយពី កម្លាំងកំលាំងតំរួតថៃ ធ្វើការត្រួតពិនិត្យរួចរាល់ ហើយនិងបានធ្វការ បញ្ជូនមកកាន់ ប្រទេសកម្ពុជានា ប្រលប់ក្នុងថ្ងៃកើតហេតុនេះ ផងដែរដើម្បីយកប្រគល់ ជូនសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី។
សូមបញ្ចាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ខាលើនេះ គេឃើញវត្តមានអគ្គ កុងសុលព្រះរាជា កម្ពុជាប្រចាំខេត្ត ស្រះកែវបានចុះមក ពិនិត្យស្ថានភាពករណី គ្រោះថ្នាក់ចរាចរណ៍និង បានមកពិនិត្យមើល បងប្អូនពលរដ្ឋខ្មែរដែល រងគ្រោះឧបត្តហេតុគ្រោះ ថ្នាក់ចរាចរណ៍នៅក្នុងមន្ទី ពេទ្យបង្អែកក្នុង ខេត្តស្រះកែវផងដែរ៕