មិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨/០៦/១៩៥១ -២៨/០៦/២០១៩)

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៨ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ ជាវ តាយ ប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត អញ្ជើញចូល រួមក្នុងមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី៦៨ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨/០៦/១៩៥១- ២៨/០៦/២០១៩)  ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន សុីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត។
សមាសភាព​ អញ្ជើញ​ចូលរួមមាន ​ លោក លោកស្រីក្រុម ប្រឹក្សាខេត្ត លោក លោកស្រីជា អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ ប្រត្តិបតិការសឹក រងខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នាយក​ នាយករងរដ្ឋបាល សាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាលក្រុង ស្រុក នាយក​ នាយករងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត​ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ សរុប​ប្រមាណ ១២០០នាក់។
សូមបញ្ជាក់ថា ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៩នេះ ជាទិវាគម្រប់ខួបលើក ទី៦៨ នៃថ្ងៃបង្កើត គណបក្ស ប្រជានកម្ពុជា ដែលនៅដំបូង មានឈ្មោះថា បក្សប្រជាជន បដិវត្តន៍ខ្មែរ ដែលកើត ចេញពីចលនា តស៊ូសេ្នហាជាតិ របស់ប្រជាជនកម្ពុជា ប្រឆាំងអាណា និគមបារាំង ដើម្បីឯករាជ្យជាតិ ហើយបាន ពុះពារឆ្លងកាត់រាល់ ឧបសគ្គច្រើនរាប់មិន អស់នៅលើកំណាត់ ផ្លូវយ៉ាងវែង និងបត់បែនបំផុត នៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួល បានសន្តិភាព និងការ អភិវឌ្ឍន៍ប្រកបដោយ មោទនភាពនា ពេលបច្ចុប្បន្ននេះ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *