សម្តេច​ក្រឡាហោម ស ខេង ដាក់​បម្រាម​មិនឲ្យ​មាន​កម្លាំង​នគរបាល ទៅ​យាម​នៅ​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដែល​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​

ភ្នំពេញ​៖ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលាក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានប្រកាសថា​៖​នៅ​ឆ្នាំ​២០១៩​នេះ ត្រូវតែ​បញ្ចប់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ពីព្រោះ​ជា​ការទទួលខុសត្រូវ​ធំធេង និង​ធ្ងន់ធ្ង​ន់​ណាស់​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​របស់​យើងទាំងអស់គ្នា ដូចនេះ កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង​២៥​រាជធានី​-​ខេត្ត ត្រូវ​រួមគ្នា​លុបបំបាត់​បទល្មើស​គ្រឿងញៀន នៅក្នុង​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត​ឲ្យបាន ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ដាក់​បម្រាម​មិនឲ្យ​មាន​កម្លាំង​នគរបាល​ទៅយាម​នៅ​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដែល​សង្ស័យ​ជា​ទីតាំង​ប្រព្រឹត្ត គ្រឿងញៀន​នោះ​ទេ បើ​កម្លាំង​ទៅ​យាម​នៅ​ទីនោះ ដូច​ទៅ​យាម​កន្លែង​គ្រឿងញៀន​តែម្តង ។​

​សូមបញ្ជាក់​ថា​៖ កាលពី​ពេល​ថ្មីៗ​នេះ កម្លាំង​នគរបាល បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដោយ​ឃាត់​មនុស្ស​រាប់រយ​នាក់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *