(ខេត្តកែប)៖ លោក អុឹង ឆាយ អភិបាលស្តី ទីខេត្តកែប និងជាប្រធានក្រុម ការងារពិសេស សម្រាប់លុប បំបាត់ជំងឺគ្រុនចាញ់ នៅខេត្តកែប បានដឹកនាំកិច្ច ប្រជុំប្រចាំត្រីមាស ទី២ របស់ក្រុម ការងារពិសេស សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តិទៅ នៅមន្ទីរសុខា ភិបាលខេត្តកែប ។
កិច្ចប្រជុំនេះមាន រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏មានការអញ្ជើញ ចូលរួមដោយ លោកវេជ្ជបណ្ឌិត ម៉ែន សុធីរ ប្រធានមន្ទីរ សុខាភិបាល ខេត្តកែប លោក លោកស្រីដែលជា សមាជិកសមាជិកា ក្រុមការងារ និងមានការចូល រួមដោយ មន្រ្តីជំនាញ ជំងឺគ្រុនចាញ់ ជាច្រេីនរូបផងដែរ។
លោកវេជ្ជបណ្ឌិត ម៉ែន សុធីរ បានលេីកឡេីងថា ច្រើនឆ្នាំមកនេះការ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ក៏ដូចជានៅ ខេត្តកែបទទួលបាន ជោគជ័យគួរឲ្យគត់ សម្គាល់ គឺកាត់បន្ថយបន្ទុក នៃជំងឺដោយបានធ្វើ ឲ្យអត្រាឈឺ និងស្លាប់ដោយ សារជំងឺគ្រុនចាញ់ធ្លាក់ចុះ។
លោកក៏បាន បន្ថែមទៀតថា ខេត្តកែបយើង ដែលមានមន្ទីរ សុខាភិបាលជាសេនា ធិការបច្ចេកទេស បាននិងចាប់ផ្ដើម បង្កើតប្រព័ន្ធការងារ ដ៏ចាំបាច់មួយ ដើម្បីការ លុបបំបាត់ជំងឺនេះជា ដំណាក់កាលៗ ដើម្បីសម្រេចគោល ដៅនៃការលុបបំបាត់ ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ ២០២០ និងការលុបបាត់ ជំងឺគ្រុនចាញ់គ្រប់ប្រភេទ មេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។
ជាមួយនេះដែរ លោក អុឹង ឆាយ អភិបាលខេត្តស្តីទី និងជាប្រធាន ក្រុមការងារពិសេស បានលេីកឡេីងថា «ការប្ដេជ្ញាចិត្ដលុប បំបាត់ជំងឺគ្រុន ចាញ់នេះ» ត្រូវបានជំរុញលើក ទឹកចិត្ដ ដោយ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ ប្រទេសកំពូលដែល មានសម្ដេចអគ្គ មហាសេនាប តីតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីជាប្រមុខ។
ការលុបបំបាត់នេះ ទាមទារឲ្យមាន ការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមានការ សម្របសម្រួល រវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងមានមន្ទីរ សុខាភិបាលជាអ្នក បច្ចេកទេស និងចូលរួម និងមានការចូល រួមពីអ្នកពាក់ព័ន្ធ គ្រប់រូបផងដែរ។
ពេលនេះមាន យើងមាន យុទ្ធសាស្ដ្រមួយ ដែលត្រូវបាន រំពឹងទុកថា នឹងជំរុញឲ្យយើង ឆ្ពោះទៅរក ការលុបបំបាត់ ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាល នេះវាជាការចាំ បាច់ណាស់ រដ្ឋបាលខេត្តកែប ត្រូវធ្វើជាម្ចាស់ក្នុងភាព ជាអ្នកដឹកនាំ និងមន្ទីរសុខាភិបាល ជាអ្នកបច្ចេកទេស និងអនុវត្ដសកម្មភាព លើយុទ្ធសាស្ដ្រនេះ ដោយធ្វើការសហការ ជាមួយដៃគូអភិវឌ្ឍន៍ នានាដែលនាំឲ្យមាន លទ្ធផល ប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព និងឈាន ឆ្ពោះទៅសម្រេច នូវគោលដៅឆ្ពោះទៅ ការលុបបំបាត់ជំងឺ គ្រុនចាញ់ ប្រភេទ មេរាគ ផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺ គ្រុនចាញ់គ្រប់ប្រភេទ មេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥៕ សេង ណារិទ្ធ