(ក្រុងប៉ោយប៉ែត)៖ កម្លាំងនគរបាលចរាចណ៍ ផ្លូវគោក ក្រុងប៉ោយប៉ែត ត្រៀមកម្លាំងនិងធ្វើការ ផាក់ពិន័យទៅលើ ម្ចាស់រថយន្តណា ដែលមិនគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ក្រោយពីទទួលបាន ភ្លើងស្តុបនិងបានចុះ ណែនាំពីស្លាក់សញ្ញា មួយរយៈកន្លងមកនៅ ចំណុចកែងផ្លូវធានា គាអេស៊ីលីដាក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាល ចរាចរណ៍ម្នាក់បាន ប្រាប់អ្នកយកព័ត៌មាន យើងអោយដឹថា នគរបាល ចរាចរណ៍ផ្លូវគោក ក្រុងប៉ោយប៉ែតត្រៀម និងធ្វើការផាក់ពិន័យ ដល់ម្ចាស់រថយន្តណាដែល មិនគោរពច្បាប់ចរាចរណ៍ ហើយល្មើសទៅលើ ស្លាក់សញ្ញាក្រោយ ពីកម្លាំងនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែតចុះ ណែនាំមួយរយៈកន្លង មកហើយនិងចុះធ្វើ ការផាក់ពិន័យ នាពេលឆាប់ៗ ខាងមុខនេះ។
សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា បច្ចុប្បន្ននេះកម្លាំងនៅ តែបន្តរណែនាំប្រជាពលរដ្ឋ អោយយល់ដឹងអំពី ស្លាក់សញ្ញានៃភ្លើង ស្តុបដែលក្រុងប៉ោយប៉ែត ទទួលបានហើយ បើសិនបងប្អូន ប្រជាពលរដ្ឋបាន ឃើញភ្លើងសញ្ញា ពណ៍ក្រហម ត្រូវឈប់ តែអាចបត់ស្ដាំបានបើផ្លូវទំនេរ បើឃើញមានភ្លើងពណ៍លឿង ប្រុងប្រយ័ត្ន ត្រៀមឈប់បើ មានភ្លើងពណ៍ បៃតង អនុញ្ញាតអោយយាន ជំនិះចេញដំណើរបាន។
លោកអ៊ុំសុផល ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនចរាចរណ៍ បានប្រាប់អ្នកយក ព័ត៌មានយើង អោយដឹងតាមទូរស័ព្ទ ថាបច្ជុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅ ក្រុងប៉ោយប៉ែត មានការយល់ដឹង នៅច្បាប់ចរាចរណ៍ ផ្លូវគោកបានប្រមាណ ៤០ភាគរយ ហើយលោកបន្តរ អោយកន្លាំងជំនាញចុះ ណែនាំបន្ថែមទៀត ក្រោយពីបានណែនាំ ហើយនៅតែមិន គោរពច្បាប់ទៀតទេ និងចាត់ការទៅតាម និតិវិធីច្បាប់ហើយ។
សូមរំលឹកផងដែរថា ក្រុងប៉ោយប៉ែតទើបនិង ទទួលបានភ្លើងស្តុប មួយកន្លែងជាលើដំបូងពី រដ្ឋបាលសាលាក្រុង ប៉ោយប៉ែតនិងបាន ដាក់នៅចំណុចផ្លូវ កែងធានាគា អេស៊ីលីដា ក្រុងប៉ោយប៉ែតហើយ ត្រូវបានកម្លាំងនគរបាល ចរាចរណ៍នៃអធិការ ដ្ឋាននគរបាលក្រុង ប៉ោយប៉ែតដឹកនាំ កម្លាំងដោយលោក ឈឿន ប៊ុនថា អធិការរងក្រុង ប៉ោយប៉ែតទទួលបន្ទុក ផែនចរាចរណ៍ ធ្វើការចុះណែនាំដល់ ប្រជាពលរដ្ឋជារៀង រាល់ថ្ងៃផងដែរ៕