(ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យ២នាក់ត្រូវ បានកម្លាំងនករបាល នៃអធិការរដ្ឋាននគរបាល ក្រុងបាត់ដំបងសហការណ៍ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដូនទាវ ធ្វើការឃាត់ខ្លយនតាម ដីបង្កាប់អោយចាប់ ខ្លួនពិរុទ្ធជនលេខ ៤៥៨តព្រ និងដីកាលេខ៤៥៧ត ព្រចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ របស់លោក ជា វណ្ណ: ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តបាត់ដំបង ចំនួន ២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ពីបទជួញដូរដោយ ខុសច្បាប់នូវសារ ធាតុញៀន។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ យ៉យ វណ្ណា (ហៅ យួម) ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះ លេខ២៤៣ ក្រុមទទី១៥ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ឈ្មោះ ថា ចាន់ធី (ហៅ ពោត) ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រមទី១២ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្ន ពិរុទ្ធជនទាំង២រូបនេះ កម្លាំងជំនាញនៃអធិការ រដ្ឋានក្រុងបាត់ដំបង កំពុងរៀបចំ បំពេញឯកសារ បញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់។