(ខេត្តកណ្តាល)៖ក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញលង់ក្នុងទឹកបឹងក្រោយផ្ទះបន្ទាប់ពីឪពុកម្តាយត្រឡប់មកពីធ្វើការនិងដើររកអស់ជាច្រើនម៉ោងហេតុការនេះកើតឡើងកាលពីរសៀលថ្ងៃថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១៧និង១០នាទីស្ថិតក្នុងភូមិជ្រោយតាប៉ាឃុំគគីរស្រុកៀនស្វាយខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់អោយដឹងថាសពជនរងគ្រោះមានឈ្មោះអ៊ូនសុវណ្ណារ៉ាភេទប្រុសអាយុ០៨ឆ្នាំមានមានលំនៅភូមិជ្រោយតាប៉ាឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងបន្តរទៀតមុនពេលកើតហេតុឪពុកម្តាយសពជនរងគ្រោះបានត្រឡប់មកពីធ្វើការងារនៅរោងចក្រនិងបានត្រឡប់មកផ្ទះហើយក៏បាត់កូននិងបានដើររកកូនរហូតស្រាប់តែប្រទះឃើញសាកសពកូនលង់ក្នុងទឹកបឹងក្រោយផ្ទះប្រមាន៣០ម៉ែត្រដោយបានអ្នកជិតខាងក្នុងភូមិជួយដើររកនិងបានស្រង់ចេញពីទឹក។
សមត្ថកិច្ចបានអោយទទួលព័ត៌មានខាងលើភ្លាមកម្លាំងនគរបាលប៉ុស្តិ៍គគីរបានចុះមកដល់កន្លែងកើតហេតុព្រមទាំងកម្លាំងជំនាញបានពិនិត្យឃើញថាសពជនរងគ្រោះមានជាលង់ទឹកស្លាប់ពិតប្រាកដមែនក្រោយពីបានពិនិត្យរួចរាល់ហើយកម្លាំងជំនាញក៏បានប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕