(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំ អង្គភាពកងកម្លាំង ប្រដាប់អាវុធព្រមទាំង មន្ត្រីពាក់ព័ន្ធនៃមន្ទីរ អង្គភាពមួយចំនួនក្នុង ខេត្តជួបប្រជុំរវាងប្រតិភូ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាការងារមួយ ចំនួនពាក់ព័ន្ធបញ្ហា ការងារពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព តាមបន្ទាត់ព្រំដែនក៏ដូច ក្នុងភូមិសាស្ត្រនៃខេត្ត កំពតទាំងមូល។
កិច្ចប្រជុំនេះ បន្ទាប់ពី លោក ជាវ តាយអភិបាលខេត្ត និងថ្នាក់ដឹកនាំអង្គភាពកង កម្លាំងស្នងការដ្ឋាន នគរបាលខេត្តនិង អង្គភាពនគរបាល ការពារព្រំដែន រាយការណ៍ជូនគណៈ អធិបតីរួចមក នាយឧត្តមឧត្តម សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានមានប្រសាសន៍គូសបញ្ជាក់ថា ប្រតិភូក្រសួង មហាផ្ទៃដែលបាន អញ្ជើញចុះមកបំពេញ បេសកកម្មពេលនេះគឺជា គោលការណ៍ចាំ បាច់និងបន្ទាន់របស់ ក្រសួងមហាផ្ទៃបាន ដាក់ចេញនូវវិធានការណ៍ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ប្រសិទ្ធភាពការងារ ត្រូវអនុវត្តប្រកបដោយ ភាពម៉ឺងម៉ាត់ ហ្មត់ចត់ តាមគោល ការណ៍ច្បាប់ មិនធូររលុងនិងមិន បណ្ដែតបណ្ដោយតាម ទម្លាប់ចាស់គ្រប់ប៉ុស្តិ៍ ត្រូវត្រួតពិនិត្យ ច្រកទ្វារព្រំដែន ប៉ុស្តិ៍ការពារនៅតាម បណ្ដាកងវរសេនា តូចនគរបាលការពារព្រំដែន ត្រូវធ្វើការអភិវឌ្ឍ ខ្លួនឲ្យទាន់សភាពការណ៍ ក្នុងដំណាក់កាលថ្មី ពង្រឹង ពង្រីកសមត្ថភាព សំដៅកសាងខ្សែបន្ទាត់ ព្រំដែនមួយប្រកប ដោយក្ដីសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីរួមចំណែក គោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការកសាង ព្រំដែនជាមួយប្រទេស ជិតខាងជាព្រំ ដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោក សំរិទ្ធ ឌី ក៏បានបញ្ជាក់ឲ្យដឹងដែរថា ភ្ជាប់ជាមួយបេសក កម្មនេះដែរក៏បានផ្ដោត សំខាន់ដើម្បីសួរសុខ ទុក្ខនិងពិនិត្យមើល សកម្មភាពការងារ ព្រមទាំងក្ដាប់សភាព ការណ៍និងស្ថានភាពជាក់ស្ដែង នៃការរស់នៅ ការត្រៀមប្រយុទ្ធ និងការហ្វឹកហ្វឺន ការលំបាក ការងាយស្រួល និងបញ្ហា ប្រឈមមួយចំនួន របស់កងកម្លាំងនគរ បាលការពារព្រំដែន ដើម្បីជួយសម្របសម្រួលដោះ ស្រាយសម្រាប់សេចក្តី ត្រូវការរបស់អង្គភាព។
លោកនាយឧត្តម ឧត្តមសេនីយ៍ សំរិទ្ធ ឌី ក៏បានកោតសរ សើរដល់អាជ្ញាធរនិង អង្គភាពនគរបាល ព្រមទាំងសមត្ថកិច្ចពាក់ ព័ន្ធដែលបានសហការ ការពារថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់របៀប រៀបរយសង្គមបាន ល្អប្រសើរជូនសង្គម និងប្រជាពលរដ្ឋក្នុង ខេត្តកំពតទាំងមូល៕