(ខេត្តបន្ទាយមានជ័យ)៖ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ព្រឹក ថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៩នេះបាន ធ្វើការបិទកម្មវិធី ផ្សព្វផ្សាយលិខិត បទដ្ឋានគតិយុត្តិនានា ពិគ្រោះយោបល់និង ធ្វើបច្ចុប្បន្នភាព គ្រីស្ទសាសនាឆ្នាំ២០១៩ ដោយមានការចូលរួម លោក សៀ សុភ័ក្រ រដ្ឋលេខា ធិការក្រសួងធម្មការ និងកិច្ចការសាសនា លោកអ៊ុរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ លោកយិន យឿន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យនិង មានសមាជិកគ្រី ស្ទសាសនាជា ច្រើនរយនាក់។
ក្នុងកម្មពិធីបិទកម្មវិធី ផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិនានានោះ លោកយិន យឿនបានមាន ប្រសាសន៍ថា គ្រប់សាសនានិង សាសនិកត្រូវរួមចំណែក ការអភិវឌ្ឍន៍និង សុខុមនីយកម្ម សង្គមកម្ពុជាបន្តទៀតហើយ សូមជឿជាក់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសនិង ពលរដ្ឋកម្ពុជា ។
លោកយិន យឿន បានបញ្ជាក់ឲ្យដឹងទៀត ថានៅខេត្តបន្ទាយមានជ័យ មានវិហារ ស្នាក់ការ គ្រីស្ទាន១៧៧ កន្លែង ក្នុងនោះវិហារ២៨កន្លែង មានច្បាប់៧៩កន្លែង គ្មានច្បាប់៥៣កន្លែង និងកំពុងរត់ការ សុំច្បាប់៤៥កន្លែង មានគ្រីស្ទបរិស័ទ ជិត៥.០០០នាក់ក្នុងនោះ មាននិកាយផ្សេងៗ គ្នាទៀត ។
លោក សៀ សុភ័ក្រ បានមានប្រសាសន៍ ថាបំណងនៃកម្មវិធី ខាងលើគឺដូចជាការ ធ្វើបច្ចប្បន្នភាព ជំរឿនប្រចាំឆ្នាំស្តីពី ការបន្តវិញ្ញាបនប័ត្រចុះ បញ្ជីសាសនានៅកម្ពុជា ពោលគឺព្រះពុទ្ធសាសនា ហិនយានឬថេរ វាទជាសាសនារដ្ឋ ក្រៅពីនោះជា ពាហិរសាសនា រួមមាន វិហារ សូរ៉ាវ ស្នាក់ ការថ្វាយបង្គំសាលា បង្រៀនសាសនា អង្គការ សមាគមន៍នៃសាស នាអ៊ីស្លាម គ្រឺស្ទ មហាយាន បាហៃ កៅដាយ និងសាសនាផ្សេងៗទៀតក្រៅពីពុទ្ធ សាសនាថេរវាទ ។
លោកបន្តថា លោក លោកស្រីប្រធាន ឬតំណាងនៃទីកន្លែង នៃសាសនាទាំងនោះ ត្រូវចូលរួម ចំណែកក្នុងការគោរ ពច្បាប់ការពង្រឹង និតិរដ្ឋនិងធានានូវ របៀបរៀបរយសន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណ: តាមរយ:ការអនុវត្ត លិខិតបទដ្ឋានគតិយុត្តិ លើកការគ្រប់គ្រង ពាហិរសាសនា និងស្នើសុំបន្តវិញ្ញា បនប័ត្រចុះបញ្ជី សាសនាប្រចាំឆ្នាំ ។
ក្នុងនោះលោកអ៊ុ រាត្រី បានមានប្រសាសន៍ រំលឹកថារដ្ឋធម្មនុញ្ញ កម្ពុជាបានចែងថា កម្ពុជាបើក ទូលាយសិទ្ធិសេរីភាព ខាងជំនឿនិងសាសនា ក្នុងនោះបានកំណត់ថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ឯសាសនាផ្សេងទៀត ជាពាហិរសាសនា ទោះជាយ៉ាងណា ក្នុងបរិយាកាស នេះ ក្នុងនាមអាជ្ញាធរនិង ជំនាញធម្មការ លោកអំពាវនាវ ឲ្យគ្រប់សាសនា សាសនិកនិងអ្នក កាន់ជំនឿផ្សេងទៀត ចូលរួមសកម្មជាមួយ អាជ្ញាធររដ្ឋាភិបាលក្នុង ការបន្តអភិវឌ្ឍន៍ជីវភាព និងសេដ្ឋកិច្ច សង្គម ក៏ដូចជាសុខុម ដុមនីយ៍កម្មជំនឿ សាសនានៅក្នុងខេត្ត និងក្នុងប្រទេសបន្តទៀត៕