(ខេត្តបាត់ដំបង)៖ ក្មេងទំនើង២ក្រុមណាត់ ជួបគ្នាដើម្បីជំរះបញ្ជីរ ចាស់បានធ្វើការបើឆាក់ ប្រយុទ្ធគ្នាដូច ចិនហុងកុងទាំង កណ្តាលអាធ្រាតត្រូវ បានកម្លាំងនគរបាល ក្រុងបាត់ បាត់ដំបង សហការណ៍ជាមួយជា មួយកម្លាំងនគរបាល នៃស្នងការនគរបាល ខេត្តបាត់ដំបងចុះបង្ក្រាប និងឃាត់ខ្លួន ជនបង្ករបានចំនួន៣នាក់ និង២នាក់ទៀតបានរងរបួសធ្ងន់ កាលពីយប់រំលោង អាធ្រាតឈានចូល ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង០១និង៤០នាទី នៅចំណុចជិតរង្វង់មូលតាដំបង គ្រញ៉ូងស្ថិត ក្នុងភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយ ដឹងជនបង្ករទាំង៣នាក់ដែល កម្លាំងនគរបាលជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ មាសវិចិត្រភេទប្រុស អាយុ២៥ឆ្នាំមានទីលំ នៅក្នុងភូមិខ្សាច់ពោយសង្កាត់ វត្តគរក្រុងបាត់ ដំបងខេត្តបាត់ដំបង ទី២ឈ្មោះពុធ សុវណ្ណរៈ ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងទី៣ឈ្មោះ ផល សុផា ហៅប៉ែត ភេទប្រុស អាយុ 20 ឆ្នាំមានទីលំនៅ ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងចំណែក ជនរងគ្រោះទាំង២នាក់ បានរងរបួសធ្ងន់ដេរទី១ឈ្មោះ ឃត ឆាណុន ភេទប្រុស អាយុ ១៧ ឆ្នាំមានទីលំនៅភូមិអូម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ ជុំ ភក្រ្តា ភេទប្រុស អាយុ ១៥ ឆ្នាំមានទីលំនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹង ទៀតថាករណីខាងលើនេះ បង្ករឡើងដោយជនសង្ស័យ មានគំនិតគុំគួន និងខឹងជនរគ្រោះរយៈ ពេលជាង១០ថ្ងៃតាំងពីថ្ងៃ ទី១៨ខែសីហាដោយជន សង្ស័យមានគ្នាចំ នួន១៤នាក់បើកបរម៉ូតូ ចំនួន៧គ្រឿងបានជិៈឆ្វែល មើលមុខជនរងគ្រោះខណៈ ពេលនោះជនរងគ្រោះ ក៏បានជិះម៉ូតូហួសទៅមុខ បន្តិចស្រាប់តែជនសង្ស័យ មួយក្រុមនោះបានខឹងបត់ ម៉ូតូត្រឡប់ក្រោយ បានដកពូថៅ កាំបិត និង បំពង់ទីបកាប់នឹង វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ។
សមត្ថកិច្ចបានអោយ បន្ថែមទៀតថានៅក្នុង ថ្ងៃយប់កើតហេតុជន សង្ស័យបានបង្ករទំនាស់ជា មួយ ជនរងគ្រោះដូចលើមុន និងមានបក្ខពួកដេញ វ៉ៃនិងកាប់ជនរងគ្រោះ នៅចំណុចកើតហេតុ ខាងលើហើយត្រូវ បានកម្លាំងនគរបាល ជំនាញនៃស្នងការនគរបាល ខេត្តបាត់ដំបងបានធ្វើការ ឃាត់ខ្លួនបានជនសង្ស័យ បានចំនួន៣នាក់តែម្តងទៅ។
លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួល ផែនការងារនគរបាល ព្រហ្មទណ្ឌបាន ប្រាប់អោយដឹងថា ជនសង្ស័យនិងត្រូវ មានទោសពីបទករណី ប្រើអំពើហិង្សាដោយ ចេតនា មានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ពូថៅ វាយនឹងបំពង់ទីប) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យជំនាញស្នង ការនគរបាលខេត្ត បាត់ដំបងកំពុងតែធ្វើ ការសាកសួរបន្តនិង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕