ក្មេង២នាក់ជិះកង់ ទៅលេងអ៊ុំស្រីដល់ពាក់ កណ្តាលផ្លូវឃើញដើម ត្របែកនៅលិចប្រឡាយ ក៍ចុះហែលទឹកទៅបិះ បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់

(ខេត្តបន្ទាយមានជ័យ)៖ក្មេង ប្រុស ស្រី២នាក់បានជិះ កង់ចេញពីផ្ទះទៅលេង អ៊ុំស្រីដល់ពាក់ កណ្តាល ផ្លូវឃើញដើមត្របែក នៅលិចប្រឡាយក៍ដាក់ កង់ចោលចុះហែល ទឹកទៅបិះបណ្តាល ឲ្យលង់ស្លាប់ទាំង២នាក់ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរីឲ្យដឹងថា កាលពីម៉ោង៩ព្រឹក មានក្មេង២នាក់បាន ជិះកង់ចេញពីផ្ទះទៅ វាលស្រែលេង អ៊ុំស្រីឈ្មោះ ស្មាន តឿ ស្រីអាយុ ៤៧ឆ្នាំ ដែលគាត់ទៅ ស្ទូងស្រូវខាងក្រៅ ភូមិចំងាយពីភូមិ១,៥គីឡូម៉ែត្រ លុះដល់ពាក់កណ្ដាល ផ្លូវក៍ឃើញដើមត្របែកនៅ លិចប្រឡាយពេល កំពង់មានទឹកជំនន់ក៍ ទុកកង់ហើយហែលឆ្លង ទៅបិះផ្លែត្របែកដោយ សារកំលាំងទឹកហូរហែល មិនរួចបណ្ដាលឲ្យ លង់ស្លាប់ទាំង២នាក់ តែម្តង។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាលុះនៅម៉ោង២ រសៀល អ៊ំស្រីក៍បានត្រឡប់ មកផ្ទះវិញឃើញ កង់នៅកន្លែងកើត ហេតុក៍យកកង់ មកផ្ទះវិញ ហើយតាមដើររកតែពុំ ឃើញចៅៗរហូតដល់ ម៉ោង៨យប់ក៍បានរាយការណ៍ ដល់សមត្ថកិច្ចឲ្យជួយរក ទើបសមត្ថកិច្ច ជួយដើររកនៅកន្លែង ប្រឡាយដាក់កង់ ទើបឃើញក្មេងទាំង២លង់ ទឹកស្លាប់នៅប្រឡាយ ហើយបានស្រង់ យកមក ផ្ទះ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាសពក្មេង រងគ្រោះមាន ឈ្មោះ ថុន ធារិទ្ធ ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិ គោកសំរោង ឱពុកឈ្មោះ អូន ថុន អាយុ៣៨ឆ្នាំម្ដាយឈ្មោះ តឿ សៀម អាយុ៣៣ឆ្នាំ ពីរនាក់ម្ដាយពុក ទៅធ្វើការនៅស្រុក ថៃ ២កុមារី ជួន សុភ័ណអាយុ១០ រស់នៅ ភូមិឃុំជុំគ្នា ម្ដាយឈ្មោះ តឿ អឿត អាយុ៤៨ឆ្នាំទៅការ នៅស្រុកថៃក្មេងទាំង ពីររស់នៅជា មួយអ៊ំនឹងយាយ។

សពក្រោយពីសមត្ថកិច្ច ពិនិយ្យហើយបានប្រគល់ ទៅឲ្យក្រុម គ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *