(ខេត្តក្រចេះ)៖ ក្មេងរងគ្រោះម្នាក់ ចុះលែងទឹកជាមួយមិត្ត ភ័ក្ត្រក្នុងព្រែកមួយ កន្លែងក្រោយភូមិ ខ្វះការប្រុងប្រយ័ត្នក៏ បានលង់ស្លាប់ខណៈ ពេលស្វែងរកអស់រយៈពេល ជាច្រើនម៉ោងមិន ឃើញ ហេតុការណ៍ដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតក្នុង ភូមិពង្រ១ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
បើយោងតាម របាយការណ៍សមត្ថកិច្ច ខេត្តក្រចេះបានអោយ ដឹងថាក្មេងរងគ្រោះ លង់ទឹកស្លាប់នេះមាន ឈ្មោះវ៉ាភារ៉ាភេទ ប្រុសអាយុ១១ឆ្នាំ រស់នៅក្នុងភូមិ ពង្រ១ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ។
ករណីនេះគឺ បណ្តាលមកពីក្មេង រងគ្រោះរូបនេះបាន ចុះងូតទឹកលែងក្នុង ព្រែកក្រោយភូមិជា មួយមិត្តភ័ក្ត្រមិន បានប្រុងប្រយ័ត្នក៏ បណ្តាលអោយលង់ ស្លាប់តែម្តងទៅ។
សាកសពរបស់កុមារ ខាងលើនេះត្រូវបាន នគរបាលនិងក្រុម គ្រួសារស្រង់ឡើងមក លើគោក និងពិនិត្យឃើញថា ការស្លាប់របស់រូប គេគឺដោយសារលង់ ទឹកពិតប្រាកដមែន ក្រោយពីកម្លាំង ជំនាញ ពិនិត្យរួចរាល់ហើយ ក៏បានប្រគល់សព ទៅអោយទៅសាច់ ញាតិដើម្បីយកទៅ ធ្វើ បុណ្យតាមប្រពៃណី៕ដោយលោកអ៊ែលរ៉ាវី