(ខេត្តបន្ទាយមានជ័យ)៖នាព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះនៅ ក្នុងបរិវេន សួនមានជ័យស្ថិត នលោកភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាហមានជ័យ បានរៀបចំពិធី អបអរសាទរ ទិវា អន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ សុខភាព ដេីម្បីយុត្តិធម៌ យុត្តិធម៌ ដេីម្បីសុខភាព ។
ពិធីនេះមាន ការចូលរួមពីមន្ត្រី ជាន់ខ្ពស់លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងឲ្យលោក ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិិប្រយុទ្ធប្រឆាំង គ្រឿងញៀន លោក ខេង ស៊ុម ប្រធានក្រុម ប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកជំទាវ សមាជិព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រី ស្ថាប័នពាក់ព័ន្ធ លោក លោកគ្រូអ្នកគ្រូ សិស្ស និស្សិត កាយរឹទ្ធិ កងកម្លាំងនគរបាល នាយទាហាន បានចូលរួមប្រមាណជាង៣០០០នាក់។
ជាកិច្ចចាប់ផ្តើម លោកអោមចន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ ថាជារៀងរាល់ ឆ្នាំគេយក២៦មិថុនា នេះប្រារព្វទិវាអន្តរ ជាតិយុទ្ធនាការប្រ យុទ្ឋប្រឆាំងនិង គ្រឿងញៀនខុសច្បាប់ ដើម្បីធ្វើការឆ្លុះ បញ្ជាំងឲ្យបានច្បាស់ ក្នុងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបគ្រឿង ញៀនក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន។
ក្នុងនោះលោក បានធ្វើការជម្រុញ ឲ្យកម្លាំងនគរបាល ទាំងអស់ត្រូវចាត់ វិធានការដោះ ស្រាយបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធ ភាពព្រោះក្នុងរយៈ ពេលចុងក្រោយនេះ ខេត្តបន្ទាយមានជ័យ សកម្មភាពជួញ ដូរគ្រឿងញៀន នៅតាមតំបន់ ព្រំដែនកម្ពុជា-ថៃ ហាក់បីដូចជាកំរើក ឡើងវិញបន្ទាប់ពី កម្លាំងសមត្ថកិច្ចទាំង២ ប្រភេទកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានបង្ក្រាបឧក្រិដ្ឋ ជនគ្រឿងញៀន ជាទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ នៅទល់ដែនកម្ពុជា-ថៃរួចមក។
ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ ថាខេត្តបន្ទាយមានជ័យ ជាខេត្តមូយជា បាន់និងព្រំ ដែនខ្មែរថៃដូច្នេះ បញ្ហាគ្រឿងញៀន ត្រូវបានគេធ្វើ សកម្មមិនថយនោះ ឡើយហើយបញ្ហា គ្រឿងញៀនវាបង្ក ឲ្យកើតមានចោរលួច ចោរឆក់ ចោរប្លន់ និងកើតអំពើអំហឹង្សា ជាដើមពាក់ព័ន្ធ និងគ្រឿងញៀន នេះផងដែរក្នុងនាម លោកជាគណះ បញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ លោកបានឲ្យលោមក ឧត្តមសេនីយ៍ទោ អាត់ ខែមដាក់ផែនការ ដល់កម្លាំងនគរបាល ចរារចសហការនិង កម្លាំងជំនាញគ្រឿង ញៀនត្រូវពង្រឹង ការត្រួតពិនិត្យចំពោះ អ្នកបើករថយន្ត ដើម្បីស្វែងរកអ្នក ប្រើប្រាស់គ្រឿងញៀន ពីព្រោះអ្នកប្រើប្រាស់ គ្រឿងញៀនបើករថយន្ត មានហានិភ័យ ខ្លាំងណាស់បង្ក ឲ្យកើតបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ស្លាប់ មនុស្សជាច្រើន នាក់កន្លងមក។
ក្នុងនោះដែរលោក ជួន សុវណ្ណ ក៏បានជម្រុញឲ្យ មន្ត្រីទាំង២ស្ថាប័ណ្ណ មាន នគរបាល និង អាវុធហត្ថត្រូវ ត្រួតពិនិត្យកំណត់ កំណត់មុខសញ្ញា អ្នកប្រើប្រាស់ អ្នកជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋាន ឲ្យបានច្បាស់លាស់ ដើម្បីចាត់វិធាន ការបង្ក្រាបឲ្យអស់មិន តែប៉ុណ្ណោះឲ្យមាន រៀបចំវេទិការផ្សព្វផ្សាយ អប់រំផលប៉ះពាល់ ពីគ្រឿងញៀនជូន ដល់សិស្ស នៅតាមសាលារៀន នានាក្នុងខេត្ត បន្ទាយមានជ័យ ឲ្យបានយល់ដឹង ដើម្បីបញ្ចៀស កុំឲ្យសិស្សទៅប៉ះ ពាល់គ្រឿងញៀន ពិសេសនៅតាម ផ្ទះសំណាក់ សណ្ឋាគារ តំបន់ដែលមាន ការច្រៀងរាំកន្លែង សប្បាយៗ សមត្ថកិច្ចត្រូវត្រូត ពិត្យអ្នកជក់គ្រឿង ញៀនឲ្យបានតឹងរឹងបំផុត។
លោកជួនសុវណ្ណ បានបញ្ជាក់ឲ្យដឹង ទៀតថាដើម្បីឆ្លើយ តបនឹងបញ្ហា គ្រឿងញៀនឲ្យ បានជាក់លាក់រដ្ឋាភិ បាលបានដាក់ចេញ វិធានការជា យុទ្ធសាស្ត្រ ៤ចំណុចសំខាន់ៗ បង្ការទប់ស្កាត់បទ ល្មើសគ្រឿងញៀន នៅតាមច្រករបៀង តាមព្រំដែនឲ្យ បានដាច់ខាត ការពារជនរង គ្រោះដែលជាប់ សារធាតុញៀននិង ការពង្រឹងកិច្ចសហការ ក្នុងការជម្រុញ ការអនុវត្តច្បាប់ អំពីការពាក់ព័ន្ធនិងគ្រឿង ញៀនជាដើម៕