(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី លួចម៉ូតូ និងឃាត់ខ្លួនបាន ជនសង្ស័យបានចំនួន 0១នាក់កាលពី រសៀលថ្ងៃទី៣១ខែ សីហាឆ្នាំ ២០១៩វេលាម៉ោង១៣ និង៣០នាទីក្រោយ ពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវ បានបញ្ជូនមក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹង របស់ភាគីជនរង គ្រោះ ឈ្មោះ វូឌី អាន់តូ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងឈ្មោះ ស៊ូ ហែនឌ្រី ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅ កាស៊ីណូវីនស័រ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖ ពួកខ្លួនបានបាត់ម៉ូតូ ចំនួន ០២គ្រឿង ម៉ាក ZOOMER-X ពណ៌ខ្មៅ ០១គ្រឿង និងពណ៌ក្រហម ០១គ្រឿង ដែលតែងតែ ចតទុកនៅ ចំ ណតម៉ូតូខាង មុខកាស៊ីណូវីនស័រ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយទទួលបាន ពាក្យបណ្តឹង កម្លាំងជំនាញ កងរាជអាវុធហត្ថ បានចុះធ្វើការ ស៊ើបអង្កេត រកមុខសញ្ញា ជនសង្ស័យ ដោយនៅកាស៊ីណូ មានបំពាក់កាមេរ៉ាសុវត្ថិភាព កម្លាំងជំនាញបាន ឆែកមើលវីដេអូ កាមេរ៉ាសុវត្ថិភាព ទើបអាច កំណត់មុខសញ្ញា ជនសង្ស័យបាន កម្លាំងជំនាញបានចុះ ធ្វើការស្រាវជ្រាវ និងនាំខ្លួនជន សង្ស័យ យកមកសាកសួរ និងឃាត់ខ្លួនបានចំនួន ០១នាក់ ឈ្មោះ នង ចាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្នុង កាស៊ីណូហ្គោលឌិន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្រោយពីសមត្ថកិច្ច ជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទី បញ្ជា ការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជ អាវុធខេត្ត និងដោយមានការ សម្របសម្រួល ដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអម សាលាដំបូងខេត្ត លោកបានចាត់ឲ្យ កម្លាំងជំនាញ សាកសួរចម្លើយ លើជនសង្ស័យ ។
ក្រោយពីការសាកសួរ ចម្លើយរួចមកជនសង្ស័យ បានឆ្លើយសារភាពថា៖ រូបគេពិតជា បាន លួចយកម៉ូតូ នៅមុខកាស៊ីណូវីនស័រ ចំនួន ០២គ្រឿងពិតប្រាកដមែន ហើយយក មកលាក់ ទុកនៅគុម្ពត ព្រៃក្នុងវត្តស្រះត្រាច តែរំលងបាន ០១យប់ គេត្រឡប់ទៅយក ម៉ូតូក្នុងបំណង យកទៅបញ្ចាំ ស្រាប់តែបាត់ម៉ូតូ ពីកន្លែងលាក់ទុកនោះ មិនដឹងថាអ្នកណាយក ឬមានគេលួច បន្តនោះទេ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ៖ ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺ របស់ជនរងគ្រោះ និងតាមចម្លើយ សារភាពរបស់ជនសង្ស័យ គឺមានភាពស៊ី សង្វាក់គ្នា បង្ហាញ ពីតម្រុយនៃបទ ល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវ បានចោទប្រកាន់ពីបទ លួច(ម៉ូតូ) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌកង រាជអាវុធហត្ថខេត្ត កសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។