ស្ដ្រីមានប្ដី! និងបុរសមានប្រពន្ធ! នាំគ្នាលេបថ្នាំ សម្លាប់ខ្លួនក្នុង ផ្ទះសំណាក់ តែស្លាប់ខាងស្រី  របួសខាងប្រុស នៅកណ្តាល

(ខេត្តកណ្តាល)៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បានកើតឡើង នៅ​ចំណុច​បន្ទប់​លេខ A101 ផ្ទះសំណាក់​យីហោ (សុខា សម្បត្តិ) ផ្លូវ​១១០ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩។​

​ស្ត្រី​ម្នាក់​បាន​ពុល បែកពពុះមាត់ស្លាប់ នៅក្នុងផ្ទះសំណាក់! ខណៈដៃគូរខាងប្រុស បានរបួស កំពុងជួយសង្គ្រោះ! បន្ទាប់ពីពួកគេបាន នាំគ្នាលេបថ្នាំជា ច្រើនគ្រាប់ ដើម្បីប៉ងសម្លាប់ ខ្លួនជាមួយគ្នា,,,!។

ជនរងគ្រោះ​ឈ្មោះ មួន ស្រី​នឿន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ស្រុកកំណើត ភូមិ​ឱ​ម៉ា​ល ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​វត្ថុតាង​នៅ​កន្លែង កើតហេតុ​មាន៖ សំបក​ថ្នាំ TRAUIC ប្រើ​អស់​ចំនួន​៤​បន្ទះ​, សំបក​ប្រអប់​២ និង​សំបក​ថ្នាំ Laroxyl មាន​១​បន្ទះ ប្រើ​អស់​៣០​គ្រាប់ MIRAL GINE អស់​១៨​គ្រាប់ TRAVIC អស់​៣៩​គ្រាប់ ។​

នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ​ប្រហែល​១៤​រសៀល  ឈ្មោះ ជួន កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ បានមក​មើល​ ភ្ញៀវ​នៅផ្ទះ​សំណាក់ ​ខាងលើ ដោយសារ​ដល់​ម៉ោង ​សំអាត​បន្ទប់ និង​ដល់​ម៉ោង​ ដើម្បី​ឲ្យ​ភ្ញៀវ​បង់លុយ​ ក៏បាន​ទៅ​គោះ ទ្វារ​បន្ទប់​លេខ A101 តែ​ភ្ញៀវ​មិន​ព្រម បើក​ក៏​យក​សោរ ​បន្ទប់​មកចាក់ ហើយ​ឃើញ​ភ្ញៀវ​ខាង ​ប្រុស​ឈ្មោះ យ៉ែម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ដើរ​ចុះ ​ដើរ​ឡើង​ៗក្នុង​បន្ទប់ ទើបសួរនាំ តែ​មិន​និយាយស្តី​អ្វី​ទេ,,,! ។

បន្ទាប់មក​ដោយ មាន​កា​រ​សង្ស័យ បាន​ហៅ​បុគ្គលិក ​ផ្សេងទៀត​មកជួយ​មើល ស្រាប់តែឃើញ​ ជនរងគ្រោះ​ឈ្មោះ មួន ស្រី​នឿន ដេក​បែកពពុះ មាត់​នៅលើ​ពូក ស្លាប់ រួច​បាន​រាយ ការណ៍​ជូន​ សមត្ថកិច្ច​ចុះ​ពិនិត្យ ។​

នៅដំបូងជនរងគ្រោះ​ បាន​ចូលមក​សម្រាក ​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក លុះដល់​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៩ ទើប​បានដឹង ​ហេតុការណ៍​នេះ ​កើតឡើង​ថា មាន​អ្នកស្លាប់​នៅ ​បន្ទប់​ផ្ទះសំណាក់ បន្ទប់​លេខ​A101 តែម្តង!! ។​

​តាម​ការពិនិត្យ​របស់ ​សមត្ថកិច្ច​ជំនាញ​ បច្ចេកទេស ​ខេត្តកណ្តាល និង​នគរបាល​ផ្នែក​ពិនិត្យ​ វិភាគ​កន្លែងកើត ហេតុ​ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ និង​គ្រូពេទ្យ​អនុ​មន្ទីរ ពេទ្យ​ជ័យជំនះ បានធ្វើ​ សន្និដ្ឋានថា៖ ជនរងគ្រោះ​ពិត ជា​បាន​ស្លាប់ ដោយសារ​ការ ប្រើប្រាស់​ថ្នាំ​ហួស កំណត់ ក្នុង​គោល បំណង​ធ្វើអត្តឃាត ។

សាកសព​បាន​ប្រគល់ ជូន​ក្រុមគ្រួសារ​យកទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​ស្រុកកំណើត ។ ដោយឡែកដៃគូរ ខាងប្រុស ឈ្មោះ យ៉ែម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្រុកកំណើត ស្រុ​កំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរ ពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *