(ខេត្តបន្ទាយមានជ័យ)៖ ក្រុមការងារសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យបាន ដាក់គ្រឿងចក្រស្ថាបនា ពង្រឹង ពង្រីក សមត្ថភាពទំនប់ អាងជើងគ្រុះនិងសាក ល្បងដាំដូងក្រអូប រាប់រយពាន់ដើម នៅមាត់អាងដែល ស្ថិតនៅភូមិគោក សំរោងលិចឃុំ បន្ទាយឆ្មារ ស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ។
លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន សមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ រួមជាមួយ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារបាន អញ្ជើញពិនិត្យគម្រោង ខាងលើនេះកាល ពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០១៩ ។
លោកប្រាក់ សារ៉ាក់ សមាជិកក្រុមការ ងាររបស់លោក ជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឲ្យដឹងថា ទំនប់អាងជើង គ្រុះដែលក្រុម ការងារដាក់ គ្រឿងចក្របាន នឹងកំពុងពង្រឹងពង្រីក សមត្ថភាពនៅ មានប្រវែង ៣.០០០ម៉ែត្រ បន្ថែមលើទទឺង ៤ម៉ែត្រគុណនឹង២ និងជើងទេរ ៨ម៉ែត្រពោលគឺដើម្បី ទាញយកសក្កានុ ពលស្រោចស្រពនេះ លើវិស័យកសិកម្ម ក៏ដូចជាការគាំទ្របន្ថែម ទៀតលើគម្រោង រមនីយដ្ឋានធម្មជាតិ បៃតងអាង ជើងគ្រុះនេះ ហើយ កន្លងមក អាងទឹកបូរាណ មានទំហំ៤.០០០ ម៉ែត្រគុណ គុណ៦.០០០ ម៉ែត្រដែលជាអាង បូរាណនិងពង្រីក បន្ថែមក្នុងសម័យ កម្ពុជាប្រជាធិប តេយ្យមួយនេះ ត្រូវបានស្តារនិង ជួសជុលឡើងវិញ ដើម្បីទាញយកទឹក ស្រោចស្រពដោយ អង្គការអីខិនដិន កម្ពុជាក្រោម មូលនិធិការីដូរីនិង ស្ថានទូតចក្រភព អង់គ្លេស។
លោកបន្តថាក្នុង តំបន់អាងនេះ លោកជំទាវម៉ៅ ម៉ាល័យ បានគាំទ្រនិង ឧបត្ថម្ភមូលនិធី ១០០.០០០.០០ រៀលរៀបចំសហគមន៍ ឱឡឹកអាងជើង គ្រុះផ្ទៃដី៣០០ហិចតា ដោយអនុវត្តជំហាន១ ចំនួន៣៨ហិចតា។
ចំណែកលោកគឹម សុជាតិ អ្នកបច្ចេកទេស នៃក្រុមហ៊ុនផលិត ពូជស្រូវនិងដំណាំ នៅខេត្តបន្ទាយមានជ័យ ឲ្យដឹងថាក្នុងនាមជា ដៃគូជាមួយក្រុម ការងារលោកជំទាវ លោកបាននឹងកំពុង សាកល្បងដាំដុះ តាមបច្ចេកទេស នូវដូងក្រអូបរាប់រយ ពាន់ដើមលើដីនៅមាត់ អាងជើងគ្រុះនេះ ។
លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកអ៊ុំ រាត្រី បានជម្រុញឲ្យកម្មវិធី អភិវឌ្ឍន៍នៅអាងជើង គ្រុះនេះដើម្បីការរីក ចម្រើននៅមូលដ្ឋាន ក៏ ដូចជាលើកកម្ពស់ ជីវភាពពលរដ្ឋផងដែរ ៕