វត្តទឹកវិល ក្នុងឃុំកំពង់គ្រែង លិចទៀតហើយ ខណៈមានភ្លៀងជាប់ៗ ប៉ុន្មានមេកាល ពីម្សិលមិញ

(ខេត្តកំពត)៖គេនៅចាំបានថា កាលពីដើមខែសីហា ឆ្នាំ២០១៩ កន្លងផុតទៅ វត្តទឹកវិល និងលំ នៅដ្ឋានរបស់ ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរងនូវជំនន់ ភ្លៀងបណ្តាលឲ្យ លិចលង់ជាច្រើន ថ្ងៃផងដែរ។

យ៉ាងណាមិញក្រោយ ពីជំនន់ស្រកចុះមិនទាន់ បានប៉ុន្មានថ្ងៃផងស្រាប់ តែវត្តទឹកវិលនិងលំ នៅដ្ឋាន ប្រជាពលរដ្ឋស្ថិត តាមមាត់ព្រែក កំពង់បាយ ត្រូវបានរងនូវជំនន់ ភ្ញៀងម្តងទៀតហើយ  គឺលិចលង់១ខែ ពីរដងឯណោះ។

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែល រស់ក្នុងភូមិសាស្រ្ត ខាងលើ បាននិយាយថា ជំនន់ភ្លៀង បានវាយលុកខ្លាំង ម្តងទៀតនៅចំណុច វត្តទឹកវិល នៃឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត  ខណៈមានភ្លៀងធ្លាក់ ខ្លាំងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ហើយស្ថានភាពលិច លង់នេះ គឺមិនទាន់ស្រក ចុះនៅឡើយទេ ប៉ុន្តែជំនន់លើកនេះ រងផលប៉ះពាល់មិន ធ្ងន់ធ្ងរដូច លើកមុននោះទេ។

ទោះជាយ៉ាង ណាក៏ដោយ ក្រោយពីមានជំនន់ កើតឡើង គេសង្កេតឃើញ វត្តមានអាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ច បានចុះត្រួតពិនិត្យ មើលពីស្ថានភាពទឹក ជំនន់យ៉ាងសស្រាក់ សស្រាំ ដើម្បីរកវិធានការ ស្រោចស្រង់ និងរកដំណោះស្រាយ ជូនពលរដ្ឋឲ្យបាន ទាន់ពេល វេលា ដោយមិនទុកឲ្យប្រជាពល រដ្ឋណាម្នាក់ជួបបញ្ហា ឬរងគ្រោះ ដោយសារគ្រោះធម្មជាតិ ទាំងនេះឡើយ។

សូមបញ្ជាក់ថា ជំនន់ភ្លៀងដែល ធ្វើឲ្យរងផលប៉ះពាល់ ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនោះ  គឺតែងតែកើតឡើង នៅតាមភូមិសាស្ត្រ ជាប់ដងព្រែកកំពត ដោយជំនន់ នេះវាបានផ្តើម​ឡើងដោយសារ មានភ្លៀងធ្លាក់ខ្លាំង គាប់ជួនទំនប់វារី អគ្គិសនីកំចាយ ត្រូវបើកទ្វារ ទឹក គ្រប់ទ្វារទាំងអស់ ដើម្បីបង្ហូរទឹក មកក្រោម ធ្វើបែបនេះគឺ ដើម្បីសុវត្ថិភាព សម្រាប់ បញ្ចៀសនូវហា និភ័យផ្សេងៗ ដែលអាចកើតឡើង ជាយថាហេតុ៕ ដោយលោក សេង ណារិទ្ធ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *