(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះនៅសាលប្រជុំ សាលាខេត្តលោកជំទាវ ប៉ុក ណាឌី អភិបាលរង ខេត្តបន្ទាយ មានជ័យ បានចូលរួមបើក កិច្ចប្រជុំបូកសរុប ប្រចាំត្រីមាសទី១ ខែឧសភា ឆ្នាំ២០១៩ក្នុង ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ថ្នាក់ខេត្តកិច្ចប្រជុំ នោះមានការចូល រួមមន្ត្រីកងរាជ អាវុធហត្ថ មន្ត្រីនគរបាល និងមន្ត្រីពាក់ ព័ន្ធជាច្រើនាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ លោកជំទាវ ប៉ុកណា ឌី បានមានប្រសាសន៍ ថាកិច្ចប្រជុំ នេះដើម្បីធ្វើការ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ស្ត្រី កុមារ ដែលងាយរង គ្រោះឲ្យធានាបាន ការចំណាកស្រុក ទៅធ្វើការនៅក្រៅ ស្រុកប្រកបដោយ សុវត្តិភាព និងធ្វើការទប់ ស្កាត់ការប្រើប្រាស់ ពលកម្មលើកុមារ ដូចជាក្នុង សិប្បកម្មឡឥដ្ឋ ការដ្ឋានសំណង់ កន្លែងលាងរថយន្ត ម៉ូតូ អូសរទះ និង សហការជាមួយ អង្ការដៃគូ និងអង្ការពាក់ព័ន្ធ ដើម្បីជួយដល់ កូនចៅប្រជា ពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ សង្គ្រោះកុមារឲ្យរួច ផុតពីពលកម្មធ្ងន់ធ្ង ដោយ មួយចំនួនបានបញ្ជូន ឲ្យបានចូលរៀននៅ តាមសាល និងមួយចំនួន នៅតាមសាលា វិជ្ជាជីវះជាដើម។
លោកជំទាវ ប៉ុក ណាឌី បានបញ្ជាក់ឲ្យដឹង ទៀតថាអំពើជួញ ដូរមនុស្សនិង គេងប្រវ័ញ្ចលើ មនុស្សគ្រប់រូប លើកុមារ ស្ត្រី ជាមនុស្សឧក្រិដ្ឋ ដែលច្បាប់មិន អាចអត់អោនឲ្យ បានឡើយ។
លោកជំទាវ ប៉ុក ណាឌី បានបញ្ជាក់ឲ្យដឹង ទៀតថាបទល្មើស ជួញដូរមនុស្ស ក្នុងពេលកន្លង មកគឺជាឧក្រិដ្ឋ កម្មឆ្លងដែនដែល កាន់តែស្រួចស្រាវនិង គ្រោះថ្នាក់បំផុត របស់មនុស្សជាតិ ជាពិសេសក្នុង ចំណោមពលករ ទេសន្តប្រវេសន៍ ដែលបានចាកចេញ ទៅធ្វើការងារនៅ ក្រៅប្រទេសនិង ជនភៀសខ្លួនទាំងចាស់ ទាំងក្មេងប្រុសទាំង ស្រីដោយមិនរើស មុខនិងគ្មានមនុស្ស ធម៌ឡើយ ។
លោកស្រី ប៉ុក ណាឌី បានបញ្ជាក់ទៀតថា ជនល្មើសការ ជួញដូរមនុស្ស កាន់តែព្រហើនមាន ល្បិចកាន់តែខ្ពស់ មានបណ្ដាញ ប្រទាក់ក្រឡាគ្នាកាន់តែ ស្មុកស្មាញឆ្លងដែន ពីប្រទេសមួយទៅ ប្រទេសមួយនិង មានប្រព័ន្ធ ទំនាក់ទំនងកាន់ តែទំនើបដែលបង្ករ ការលំបាកដល់ សមត្ថកិច្ចនិងរ ដ្ឋាភិបាលនៃបណ្ដា ប្រទេសពាក់ព័ន្ធ នានាបង្រ្កាបនិងផ្ដន្ទា ទោសជនល្មើស ឲ្យមានប្រសិទ្ធ ភាពទៀតផង។
ក្នុងនោះលោកទំទាវ ប៉ុក ណាឌី បានគាំទ្រការធ្វើ ទេសន្តប្រវេសន៍ ដោយស្របច្បាប់ និងមានរបៀបរៀបរយ តែក៏ត្រូវរក្សាតុល្យ ភាពនៃកម្លាំង ពលកម្មក្នុងស្រុក ដែលជាសេចក្ដី ត្រូវការក្នុងកិច្ច អភិវឌ្ឍជាតិផង ដែរដោយលើក កម្ពស់លើវិស័យ ទេសចរណ៍ កសិកម្ម សំណង់ហេដ្ឋា រចនាសម្ព័ន្ធ ឧស្សាហកម្ម សិប្បកម្ម និងពានិជ្ជកម្មជាដើម។
ហើយជីវភាព កម្មករកាន់ តែប្រសើរ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះរាជរដ្ឋា ភិបាលបាន លើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៌ ស្របច្បាប់ជាច្រើន ដល់កម្មករ កម្មការនី ដូចជាការលើក កម្ពស់លក្ខខ័ណ្ឌ ការងារសមស្រប ការតម្លើងប្រាក់បៀវត្ស និងការផ្ដល់ប្រាក់ សោធននិវត្តន៌ផងដែរ។
លោកស្រី ប៉ុក ណាឌី បានបញ្ជាក់ឲ្យ ដឹងទៀតថាដើម្បី ឆ្លើយតបនឹង បញ្ហានេះ រដ្ឋបាលខេត្តបាន ដាក់វិធានការ ជាយុទ្ធសាស្ត្រ ៤យ៉ាងមានការងារ បង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ ការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហការ ក្នុងការរៀបចំ និងជម្រុញការអនុវត្ត ច្បាប់គោលនយោ បាយនានាជាដើម៕