(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩នេះនៅ សាលប្រជុំសាលា ខេត្តបន្ទាយមាន័យបាន ធ្វើពិធីប្រកាសផ្ទេរ និងចូល កាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ ដោយមានមន្ត្រី ជាន់ខ្ពស់រូលរួមលោក អង្គ វង្ស វឌ្ឍានា ររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីជាន់ខ្ពស់ មកពីក្រសួងយុត្តិធម៍ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមាន ជ័យ អង្គភាពអាវុធហត្ថ អង្គភាពនគរបាល អង្គភាពយោធា រដ្ឋបាលសាលាខេត្ត រដ្ឋបាលស្រុក ក្រុង និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត បានចូលរួម។
យោងតាម ព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់ បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ១លោក ជឺសុខប្រធានសាលា ដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែង ឲ្យមកបម្រើការងារជា ប្រធានសាលាដំបូងខេត្ត សៀមរាប ២លោក ងួនណារ៉ា ប្រធានសាលាដំបូង ខេត្តសៀមរាប ត្រូវបានផ្ទេរមុខ តំណែងឲ្យមកបម្រើការ ងារជាប្រធានសាលា ដំបូងខេត្តបន្ទាយមានជ័យ។
លោកជឺ សុខ ប្រធានសាលា ដំបូងខេត្ត បន្ទាយមានជ័យ ដែលត្រូវផ្លាស់ចេញបាន មានប្រសាសន៍ថាអស់ រយះដែលគាគ់កាន់កាប់ ៥ឆ្នាំកន្លងមកនេះ លោកបានខិតខំ បំពេញតួនាទីភារ កិច្ចតាមការទទួល ខុសត្រូវដោយបាន ធ្វើការរួមជាមួយ ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជូូនិងមន្ត្រីក្នុងស្ថាប័ន ក្រៅស្ថាប័ន ។
ក្នុងនោះ ស្ថិតិសំណុំរឿង ប្រចាំឆ្នាំ២០១៨ សំណុំរឿង សល់ពីមុន ៩០១រឿង សំណុំរឿងចូល ថ្មី៦៥២រឿង ក្នុងនោះសំណុំរឿង ចាត់ការរួច ចំនួន៧៧៨រឿង កំពុចាត់ការ៧៧៥រឿង និងក៏មានសំណុំ រឿងព្រហ្មទ័ណ្ឌជំនុះជម្រះ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងអនុវត្ត ជាច្រើនទៀត ។
លោកបាន បន្តថា ក្រៅពីនោះ ទាំងអស់គ្នាក្នុង សាលាដំបូងនិង អយ្យការអមសាលា ដំបូងក៏បានសង់អគារ ១ខ្នងកម្ពស់២ជាន់ សម្រាប់មន្ត្រីធ្វើការ សាលសវនាការឃ្លាំង សម្ភារ:និងសម្រាប់រក្សា ឯកសារវត្ថុតាង។
លោក ងួន ណារ៉ា ប្រធានថ្មីសាលា ដំបូងខេត្ត បន្ទាយមានជ័យ បានថ្លែងអំ ណរគុណចំពោះថ្នាក់ លើក្នុងការបន្តការតែងតាំងរូបលោក ហើយលោកសូម ប្តេជ្ញាចិត្តខិតខំទ្វេរដង ដើម្បីបំពេញការងារ តាមតួនាទីភារកិច្ចឲ្យ បានលទ្ធផល និងមានប្រសិទ្ធភាព ល្អប្រកបដោយការ ទទួលខុសត្រូវ ។ក្នុងនោះលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ទទួលស្គាល់លទ្ធផល ការងាររបស់ ប្រធានចាស់ ហើយសង្ឃឹមថា ប្រធានថ្មីសាលា ដំបូងខេត្តនេះ នឹងបន្តស្នាដៃឲ្យកាន់តែល្អ ពិសេសសហការ និងរកយុត្តិធម៍ ជូនពលរដ្ឋជាភាគីក្តី ។
លោកអង្គ វង្សវឌ្ឍានាមាន ប្រសាសន៍ថា ថ្វីត្បិតការផ្លាស់ ប្តូរកន្លែង តួនាទីភារកិច្ចរបស់ មន្ត្រីជាដំណើរ ប្រព្រឹត្តិទៅធម្មតា នៃរដ្ឋបាលការងារប៉ុន្តែ វាក៏ដើម្បីពង្រឹង លទ្ធផលនិងប្រសិទ្ធិ ភាពការងារផងនិងលើក ទឹកចិត្តមន្ត្រីដែលខិតខំធ្វើការផង ។
លោកមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៍បាន ផ្តាំផ្ញើនិងណែនាំការងារ មួយចំនួន ហើយ ជម្រុញឲ្យចៅក្រមម្នាក់ កាត់ក្តីយ៉ាងហោច អោយបាន១ទៅ២រឿង ក្នុង១ថ្ងៃៗ ពោលគឺ១ឆ្នាំ ឲ្យបានប្រមាណ២០៥រឿង ចៅក្រមម្នាក់ៗក្នុងការព ន្លឿនការកាត់ក្តីសំណុំ រឿងគ្រឿងញៀនដែល កើនខ្ពស់រាល់ថ្ងៃដូច ដែលសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានស្នើឡើង ៕