បុរសម្នាក់ខឹង សុំលុយម្តាយមិនបាន បែរជាបង្កហិង្សា បណ្តាលឱ្យ ម្តាយស្លាប់បាត់បង់ជីវិត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ខេត្តកំពត)៖ បុរសម្នាក់ត្រូវ សមត្ថកិច្ចស្រុក អង្គរជ័យ ឃាត់ខ្លួនបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរ បាលខេត្តកំពត ក្រោយពីជនសង្ស័យ រូបនោះ បានបង្កហិង្សា ទៅលើម្តាយរបស់ ខ្លួនបណ្តាលឱ្យស្លាប់ បាត់បង់ជីវិត ព្រោះ តែខឹងសុំលុយចាយមិនបាន។

ករណីហិង្សា ខាងលើបានកើត ឡើងនៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

ជនរងគ្រោះ​ ដែលស្លាប់ដោយ សារទារុណកម្មរបស់ កូនប្រុសបង្កើតរហូត ដល់ស្លាប់នេះ មានឈ្មោះ សេង នាង ភេទស្រី អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចខេត្តកំពត បានប្រាប់ឱ្យដឹងថា​ កាលពីវេលាដូចខាងលើ ជនសង្ស័យ ឈ្មោះ ផាត់ ដារា ភេទប្រុស អាយុ២៧ឆ្នាំ ដែលជា មនុស្សសតិមិនល្អ បានទៅសុំលុយម្តាយ ដែលជាជនរងគ្រោះចាយ ប៉ុន្តែខណៈនោះម្តាយរបស់ ជនសង្ស័យប្រាប់ថា គាត់អត់មានលុយទេ ទើបធ្វើឱ្យជនសង្ស័យ ខឹងសម្បារយ៉ាងខ្លាំង ហើយបុរសជាកូនក៏ ធ្វើសកម្មភាពវាយ និងយកកាំបិតកាប់ ទៅលើម្តាយរបស់ខ្លួន បណ្តាលឱ្យ គាត់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិ ដឹកទៅសង្គ្រោះភ្លាមៗ ប៉ុន្តែដោយសារ របួសធ្ងន់ពេក ជនរងគ្រោះជាម្តាយ បានដាច់ខ្យល់ស្លាប់ បាត់បង់ជីវិត នៅតាមផ្លូវតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកា រិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់កសាង សំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *