ជនសង្ស័យ១០នាក់ ដែលពាក់ព័ន្ធនឹង ករណីវាយប្លន់ម៉ូតូ អ្នកដំណើរ ត្រូវសមត្ថកិច្ច បញ្ជូនទៅសាលាដំបូង ខេត្តកំពតព្រឹកនេះ

(ខេត្តកំពត)៖ ជនសង្ស័យចំនួន១០នាក់ ដែលធ្វើសកម្មភាពស្ទាក់ វាយ ប្លន់ម៉ូតូអ្នកដំណើរ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសមត្ថកិច្ចខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

ទាក់ទិននឹងករណី ខាងលើសមត្ថកិច្ច ការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវ បញ្ជូនទៅកាន់សាលា ដំបូងខេត្តព្រឹកនេះ គឺជាប់ពាក់ព័ន្ធនឹង ករណីស្ទាក់ វាយប្លន់ម៉ូតូម៉ាក C125 ផលិតឆ្នាំ២០១៩ មួយគ្រឿងរបស់ជន រងគ្រោះជិះគ្នាបីនាក់ ១.ឈ្មោះ ជឹម វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ,២.ឈ្មោះ ជឹម សិត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣.ឈ្មោះ ច្រឹក ឡុង ភេទប្រុស អាយុ២២ឆ្នាំ (ត្រូវជាបងប្អូននឹងគ្នា) ដែលកំពុងធ្វើដំណើរ តាមដងផ្លូវជាតិលេខ៣(កំពត-វាលរេញ) ចំណុចខាងលិចផ្លូវ ឡើងទៅរមណីយដ្ឋាន ឋានសួគ៌បូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសកម្មខាងលើ ក្រុមសង្ស័យបាន ជិះម៉ូតូកៀរ រួចធាក់ផ្តួលម៉ូតូជនរងគ្រោះឱ្យដួល រួចយកដំបង ដំថ្មវាយទៅ លើជនរងគ្រោះ ហើយប្លន់ម៉ូតូជិះឆ្ពោះ ទៅទិសខាងលិច ហើយក្រោយពីមាន បណ្តឹងរបស់ម្ចាស់ម៉ូតូ ទើបកម្លាំងសមត្ថកិច្ច សហការគ្នា ឃាត់ខ្លួនជនសង្ស័យ បាននៅម្តុំស្ពានកំពង់ស្មាច់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចនាំខ្លួនជន សង្ស័យមកកាន់ ស្នងការដ្នាននគរបាល ខេត្តកំពតតែម្តង។

សមត្ថកិច្ចបានបន្តថា ការបង្ក្រាបជន សង្ស័យ១០នាក់នេះ កម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត បានសហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុកទឹកឈូ និងអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រតិបតិ្តការនេះ កម្លាំងបានដកហូត ម៉ូតូរបស់ជន សង្ស័យចំនួន៥ គ្រឿងដែលគេជិះ ឌុបគ្នាធ្វើសកម្មភាព ផងដែរ។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រុមជនសង្ស័យ ទាំង១០នាក់រួមមាន៖ ១/-ឈ្មោះ ឡុង បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ២/-ឈ្មោះ វី សុខយី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកប់ស្រូវតូច សង្កាត់កូករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ៣/-ឈ្មោះ ឈួន សិលា ហៅឡា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅផ្ទះជួល ភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ៤/-ឈ្មោះ គឹម រិទ្ធី ហៅធី ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ , ៥/-ឈ្មោះ សេង វីរៈ ហៅប៉ក់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ , ៦/-ឈ្មោះ សុផាត សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,៧/-ឈ្មោះ រីម ដារ៉ាចាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,៨/-ឈ្មោះ អ៊ុំ សែនឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រកេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,៩/-ឈ្មោះ សាត ភារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,១០/-ឈ្មោះ នី ស្រីខួច ភេទស្រី អាយុ១៧ឆ្នាំ នៅតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយពីសាកសួរ ជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាង សំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេតតកំពត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *