(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង ប្រកបដោយឯក សណ្ឋានត្រឹមត្រូវ បានចុះល្បាតការពារ សន្តិសុខសណ្តាប់ ធ្នាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ។
ពេលទៅដល់ចំណុច ផ្សារមង្គល ស្ថិតនៅក្នុង ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្ក្រាបបានករណី ជួញដូរនូវសារធាតុញៀន និងឃាត់ខ្លួន បានជនសង្ស័យចំនួន 0១នាក់ បានដកហូតវត្ថុតាង គ្រឿងញៀន មេតំហ្វេតាមីន ទឹកកកចំនួន០៦ កូនថង់តូច និងគ្រឿងញៀន មេតំហ្វេតាមីនគ្រាប់ ចំនួន ០៣ គ្រាប់ ក្រោយពីធ្វើ ការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូន មកបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថាជន សង្ស័យមានឈ្មោះ នួន ធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ច ជំនាញក្រុងប៉ោយប៉េត ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាកា រដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ទទួលការងារ បទល្មើសគ្រឿង ញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធខេត្ត និងដោយមានការ សម្របសម្រួលដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអប សារដំបូងខេត្ត លោកបានចាត់ឲ្យ កម្លាំងជំនាញ សាកសួរចម្លើយ លើជនសង្ស័យ ឈ្មោះ នួន ធី ។
ក្រោយពីការសាក សួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនគេពិតជាបានទិញ គ្រឿងញៀនយក មករក្សាទុក ដើម្បីលក់បន្ត ពិតប្រាកដមែន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត និងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងផងនោះ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទ ល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ ត្រូវបានចោទប្រកាន់ ពីបទជួញដូរ និងរក្សារទុកគ្រឿង ញៀនដោយខុសច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ៕