(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ទៅ ចូលក្នុងកម្មពិធីឡើង ផ្ទះថ្មី ខ្លាំងផឹកឡើង ចង់បាត់សតិលុះ ត្រឡប់មកផ្ទះវិញ ចង់រួមរ័កចូលក្នុងផ្ទះ អ្នកជិងខាងប៉ើងមុង បំរុងរំលោភកូនក្រមុំ គេត្រូវម្តាយដឹង ទាន់ប្តឹងកំលាំងអាវុធហត្ថឲ្យ ធ្វើអត្តរាគមន៍លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ស្រុកម៉ាឡៃបានដឹក នាំកំលាំងអាវុធហត្ថ១ ក្រុមចុះធ្វើការ ស្រាវជ្រាវឈាន ដល់ឃាត់ខ្លួនបាននៅ វេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងថាតាមការ អះអាងរបស់ម្តាយជន រងគ្រោះថាកូន របស់គាត់មាន ឈ្មោះ ស.ស.ន ភេទ ស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាននិយាយថានៅថ្ងៃ កើតហេតុនោះគាត់ និងកូនស្រី បានទៅលេងផ្ទះអ្នក ជិតខាងដែលមាន កម្មវិធីផឹកស៊ីឡើងផ្ទះ ហើយជនសង្ស័យ ក៏ចូលរួមផឹកស៊ី នៅទីនោះដែរ លុះដល់យប់មក ដេកផ្ទះវិញក្នុងមុង ជាមួយគ្នា រួមជាមួយនិង ចៅ២នាក់ទៀត មួយសន្ទុះក្រោយមក ជនសង្ស័យដោយ ស្រាចូលពោះស្រវឹង ខ្លាំងបាត់ស្មារតីចង់ រួមរ័កបានចូលក្នុងផ្ទះ របស់គាត់ហើយបាន បើកមុងប៉ងរំកូន ក្រមុំគាត់តែយកដៃ ប៉ះខ្លួនកូនក៏ស្រែកឡើង ពេលម្តាយបើកភ្លើងស្រាប់ តែឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាព បំរុងរំលោភទៅលើកូនស្រី ពេលនោះជនសង្ស័យ បានគេចខ្លួនបាត់បាន មួយដង្ហើមចង្រិតត្រូវ អាវុធហត្ថឃាត់ខ្លួន បានភ្លាមៗតែម្តងហើយ បានបញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ វុធ វ៉ាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។
ក្រោយពីធ្វើ ការសាកសួរ ជនសង្ស័យបានសារ ភាពថាខ្លួនពិតជាបាន ចូលក្នុងផ្ទះជនរងគ្រោះ បំរុងរំលោភកូន ក្រមុំគេពិកប្រាកដមែន ដោយសាជាតិសុរា ចូលពោះស្រវឹងខ្លាំង ពេកចង់រួមរ័ក។
ជនសង្ស័យខាង លើអាចត្រូវចោទពីបទ ប៉ុនប៉ងរំលោភ សេពសន្ធវះកម្លាំង ជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕