(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងមានវិធានការ ក្តៅចំពោះអ្នកដែល ធ្វើសំយាបផ្ទះ រំលោភចំណីផ្លូវសុំឲ្យ អនុវត្តអោយស្មើភាពគ្នា ដែលចុះអនុវត្តនៅរសៀលថ្ងៃ ទី១៥ខែសីហាឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ជាតិលេខ៥ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោក នាង ហាវ អភិបាលរងក្រុងសិរី សោភ័ណបានប្រាប់ថា៖ ក្រោយពេលទទួលព័ត៌មាន បានដឹងមានតូបលក់ ទូរស័ព្ទ១កន្លែងត្រង់ ខាងកើតផ្លូវបំបែកជាបី ជាប់ភ្លើងស្តប់ក្នុងភូមិ. សង្កាត់ទឹកថ្លា ត្រូវបានសង់សំយាបតូប លក់ទូរស័ព្ទរំលោភចំណី ផ្លូវជាតិដែលខុសនិងច្បាប់ ហើយអាជ្ញាធរក្រុង និងសង្កាត់និង មន្ត្រីជំនាញបានចុះហាម ឃាត់អោយបញ្ឈប់ សកម្មភាពនិងសំណង់ធ្វើ រំលោភចំណីផ្លូវ ត្រូវរុះរើចេញជាបន្ទាន់។
លោកបានបញ្ជាក់ថា៖ ការអនុវត្តនេះមិនមែន ធ្វើតែមួយកន្លែងនេះ ទេគឺអាជ្ញាធរនិងមន្ត្រី ជំនាញរកឃើញមាន អ្នកដែលសាងសង់លំ នៅដ្ឋានរឺសំណង់គ្មានច្បាប់ និងធ្វើសំយាបគ្មានច្បាប់ ត្រូវមានវិធានការលុប បំបាត់អោយអស់មិន ត្រូវអោយកើតមានប៉ះ ពាល់សណ្តាប់ធ្នាប់ សាធារណៈឡើយ។
លោក នាង ហាវ បានបញ្ជាក់ថា៖ ចំពោះម្ចាស់តូបលក់ទូរស័ព្ទ ដែលសង់សំយាបរំលោភ ចំណីផ្លូវត្រូវបានអោយ រុះរើចេញហើយអោយ ន្ត្រីអាជ្ញាធរធ្វើកិច្ចសន្យា អោយបញ្ឈប់សកម្មភាព សាងសង់សំ យាប់តូបរំលោភ ចំណីផ្លូវបន្តទៀតបើនៅ តែបន្តនិងចាត់ការ តាមច្បាប។
ម្ចាស់តូបលក់ទូរស័ព្ទ បានសំណូមពរដល់អាជ្ញាធរ ដែលចុះអនុវត្តការងារត្រូវ អនុវត្តអោយមានភាព យុត្តិធម៌កំធ្វើបានតែ មួយកន្លែងត្រូវគ្រប់កន្លែង ដែលមានការសាងសង់ សំណង់គ្មានច្បាប់និងធ្វើ សំយាបរំលោភរំលោភ ចំណីផ្លូវអ្នកមានលុយមាន អំណាចធ្វើបានតែអ្នកស្លូត ត្រង់ធ្វើយ៉ាងណា អោយស្មើភាព៕