(ខេត្តបាត់ដំបង)៖ ករណីឃាតកកម្ម មួយកើតឡើងដោយ ក្មេងប្រុសសតិមិន គ្រប់ម្នាក់យកកាំបិត មកអាករប្អូនជីដូន មួយឯស្លាប់នៅ ក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័មហេតុការ ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងកាលពី ប្រលប់ថ្ងៃទី១៦ ខែសិហាឆ្នាំ២០១៩វេលា ម៉ោង១៧និង៣០នាទី ស្ថិតនៅក្នុង ភូមិមោងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យមាន ឈ្មោះជុំជោគជ័យ (ហៅអាជ័យ) ភេទប្រុស អាយុ១៧ឆ្នាំរស់នៅ ភូមិមោងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានយកកាំបិតកញ្ចែត ធ្វើសកម្មភាពអាករ ជនរងគ្រោះឈ្មោះ អ៊ុន កញ្ចនា (ហៅប៉ប) ភេទស្រីអាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុខាងលើ (ត្រូវជាបងប្អូនជី ដូនមួយជាមួយ ជនសង្ស័យ) បណ្តាលអោយស្លាប់ បាត់បង់អាយុជីវិតក្នុងខណៈ ពេលជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារ កំពុងអង្គុយមើលទូរទស្សន៍ ក្នុងលំនៅដ្ឋាន។
ពេលធ្វើសកម្មភាព នេះជនសង័្សយមិន បានរត់គេចខ្លួនទៅណាទេ ហើយក៏ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកមោងឫស្សីដើម្បី ធ្វើការស្រាវជ្រាវ។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សី បានប្រាប់អោយដឹងថា ជនសង័្សយខាងលើនេះ មានសតិមិនប្រក្រតី កំពុងព្យាបាលជម្ងឺ សសៃប្រាសាទ ដោយឱសប្រចាំថ្ងៃ។
លោកអធិការបានដឹង បន្តរទៀតថា នៅក្នុងពេលកើតហេតុ ជនសង័្សយរូបនេះយកកាំបិតកញ្ចែត មកចាប់សក់ក្បាល ជនងគ្រោះពីក្រោយ អារកបណ្តាលឲ្យដាច់ សសៃឈាមធំស្លាប់ភ្លាមៗ មិនអាចជួយសង្រ្គោះ បានឡើយ ក្នុងពេលដែលជន រងគ្រោះនិងមនុស្ស ផ្សេងទៀតក្នុង គ្រួសាកំពុងអង្គុយមើល ទូរទស្សន៍ក្នុងលំនៅដ្ឋាន។
លោកអធិការបាន អោយដឹងបន្ថែមថា នៅចំពោះមុខការ ក្នុងការសាកសួរ ដោយសមត្ថកិច្ចនគរបាល ចម្លើយរបស់ជនដៃដល់ រូបនេះមិនទាន់យក ជាបានការទាំងស្រុង នៅឡើយទេ បើទោះបីជាគេបាន ទទួលស្គាល់ថាខ្លួនគេ ជាអ្នកប្រព្រឹត្តក្នុង ករណីឃាតកម្ម នេះក៏ដោយ។
ចំណែកលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែន ការងារព្រហ្មទ័ណ្ឌ បានប្រាប់អ្នក យកព័ត៌មានយើង ឲ្យដឹងថា បើទោះបីពេលនេះ ជនសង័្សយឈ្មោះ ជុំ ជោគជ័យ (ហៅជ័យ) អាចថាមានសតិមិន ប្រក្រតីក៏ដោយចុះ តែកម្លាំងនគរបាល បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបងដើម្បី ចាត់ការទៅតាម និតិវិធីច្បាប់៕