រដ្ឋបាល​ខេត្ត​កំពត បើកកិច្ចប្រជុំ​ សាមញ្ញ​លើកទី១ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃ​ទី២៥ខែ មិថុនា​ឆ្នាំ២០១៩ ​រដ្ឋបាល​ខេត្ត​កំពត បានបើកកិច្ចប្រជុំ​ សាមញ្ញ​លើកទី១ ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៣ ក្រោមអធិបតីភាព លោក ​ជឹង ផល្លា ​ប្រធាន ក្រុមប្រឹក្សាខេត្ត លោក​ ជាវ តាយ ​អភិបាល​នៃគណៈអភិបាលខេត្ត​និ ងមានសមាជិកក្រុម ប្រឹក្សាចូលរួមចំនួន ២៣រូបលើកូរុម២៥រូប។​
ក្នុងរបៀបវារៈកិច្ចប្រជុំរួមមាន៖១-ផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំបទបញ្ជា ផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត​។​
២-ការផ្ដួចផ្ដើមរៀប ចំសេចក្ដីព្រាងបទបញ្ជា ផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។​
៣-របាយការណ៍​លទ្ធផល​ការ ងារ​រដ្ឋបាល​ខេត្ត នៃក្រុមប្រឹក្សា អាណត្តិ​ទី​២ និងការងារសេសសល់ ទិសដៅរយៈពេល៣ខែ ដែលបាន សម្រេចដោយ ក្រុមប្រឹក្សាខេត្ត ​អាណត្តិ​ទី​២​។​
៤-ការផ្ដួចផ្ដើម​រៀបចំ សេចក្ដី​ព្រាង ប្រតិទិននៃកិច្ចប្រជុំ សាមញ្ញ​របស់ក្រុម ប្រឹក្សាខេត្ត​សម្រាប់រយៈពេល១២ខែ។​
៥-បញ្ហាផ្សេងៗ។​
មានប្រសាសន៍​ក្នុង កិច្ចប្រជុំ លោក ជាវ តាយ​ អភិបាល​ នៃគណៈអភិបាលខេត្ត បានសំដែងការ អបអរសាទរស្វាគមន៍ ចំពោះវត្តមានសមាជិក សមាជិកាក្រុម ប្រឹក្សាខេត្តក្នុង អាណត្តិទី៣ថ្មីនេះ ទាំង២៥រូប ដោយខណៈនោះ លោកអភិបាល​ខេត្ត ​កំពតបានបញ្ជាក់ ថា៖​យោងតាមបទ បញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា ខេត្តដ​ច្ចប្រជុំពេលនេះ មាន៥៤ប្រការ ​គឺ​ក្រុមប្រឹក្សានិង រដ្ឋបាលខេត្ត​ជា រដ្ឋបាលតែមួយ អនុវត្តកិច្ចការរួម គ្នាក្នុងកិច្ចការតែមួយ។

ក្រុមប្រឹក្សារដ្ឋបាល ខេត្តជារដ្ឋបាលឯក ភាព មានន័យថានាយក រដ្ឋបាលតែមួយ ត្រាតែមួយ អនុវត្តកិច្ចការរួម គ្នាក្នុងរដ្ឋបាលតែមួយ។

ពាក់ព័ន្ធការងារ សកម្មភាពអភិវឌ្ឍន៍ ចុះមូលដ្ឋានក្ដីឬ ពិធីផ្សេងៗក្ដី លោកអភិបាល​ខេត្ត​ បានបញ្ជាក់ថា៖ ​កិច្ច​ការក្រុមប្រឹក្សា យើងធ្វើការរួមគ្នាទាំងអស់គ្នា ដូចនេះក្នុងសកម្មភាពទាំងឡាយ ណាដែលមានការ អញ្ជើញរបស់រដ្ឋបាល ខេត្តសុំឱ្យស​មាជិក​-សជិកាក្រុមប្រឹក្សានិង ថ្នាក់ដឹកនាំចូលរួម បើអាចរួមដំណើរ តែមួយក៏ល្អដោយ រដ្ឋបាលរៀបចំជា មធ្យោបាយជូន ព្រោះកិច្ចការងារអភិវឌ្ឍន៍ ខេត្ត អ្វីដែលសំខាន់នោះ យើងធ្វើការងារ រួមគ្នាទាំងអស់គ្នា ក្នុងសកម្មភាពសង្គម។
ដូចនេះទាំងក្រុម ប្រឹក្សា​និងគណៈ អភិបាលខេត្ត​ឬមន្រ្តីជុំ វិញខេត្តទាំងអស់ត្រូវ តែរួមសហការគ្នា ដើម្បីអភិវឌ្ឍខេត្តនិង សង្គមជាតិយើងទាំង អស់គ្នាដោយធ្វើយ៉ាង ណាឱ្យស្របតាមការ ដឹកនាំរបស់រាជរដ្ឋា ភិបាលក្រោមការដឹកនាំ របស់សម្ដេច​តេជោ ហ៊ុន សែន​ជានាយករដ្ឋ មន្ត្រី​ឱ្យបានកាន់តែរីក ចម្រើនបន្ថែមទៀត។

មានប្រសាសន៍ក្នុង ឱកាសបិទកិច្ច ប្រជុំក្នុងកិច្ចប្រជុំនេះ ដែរ​ លោក ជឹង ផល្លា​ប្រធានក្រុមប្រឹក្សា ខេត្តក៏បានចាត់ទុក កិច្ចប្រជុំក្រុម​ប្រឹក្សា ខេត្ត​អាណត្តិ​ទី៣​លើក ដំបូង​នេះគឺជា ការងារសំខាន់ដែលបាន ធ្វើឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាបានទទួល នូវបទបញ្ជាផ្ទៃ ក្នុងនៃកិច្ចប្រជុំប្រចាំខែ ក៏ដូចរបៀបរបបការ ងារភារកិច្ចតួនាទី ក្នុងរដ្ឋបាលខេត្តដែល ត្រូវបំពេញ។
លោក​ប្រធានក្រុម​ប្រឹក្សា ខេត្ត​ក៏បានសំដែងក្ដី សង្ឃឹមថាក្នុងអាណត្តិ ទី៣​ក្រុមប្រឹក្សាខេត្ត នេះ នឹងរឹតតែបង្កើន កិច្ចគាំទ្រសហការ ល្អថែមទៀតរវាងក្រុម ក្រុមប្រឹក្សានិងគណៈ អភិបាលខេត្ត ក៏ដូចមន្ទីរអង្គភាព​ ជំនាញជុំវិញខេត្ត​ សំដៅធ្វើយ៉ាងណា ធ្វើឱ្យខេត្តកាន់តែ មានកាអភិវឌ្ឍរីក ចម្រើនបន្ថែមទៀត៕  សេង ណារិទ្

You might like

Leave a Reply

Your email address will not be published. Required fields are marked *