ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ សមិទ្ធផលនានា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងស្រុក កំពង់ត្រាច

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីបញ្ចុះ ខណ្ឌសីមា និងសម្ពោធ សមិទ្ធផលនានា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងភូមិបឹង ធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ ត្រាច ខេត្តកំពត។

ក្នុងពិធីនេះក៏មាន ការអញ្ជើញចូលរួម ពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិ បាល ខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំង បីប្រភេទ អភិបាលក្រុង ស្រុក លោកមេឃុំ យុវជនសម្ពន ស្រលាញ់សន្តិភាព យុវជនកាយរិទ្ធ យុវជន ស ស យ ក ព្រមទាំងប្រជា ពលរដ្ឋក្នុងមូលដ្ឋាន។

បន្ទាប់ពី លោក ជាវ តាយ អភិបាលខេត្តកំពត បានស្រង់របាយ ការណ៍រួចមក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ដោយបានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលជានិច្ច កាលសម្តេច តែងតែព្រួយបារម្ភយ៉ាងខ្លាំង ពីសុខ ទុក្ខរបស់ប្រជាពល រដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម បានបន្តថាដោយ សារការដឹកនាំដោយភាព ត្រឹមត្រូវរបស់ប្រមុខរាជ រដ្ឋាភិបាលទើប ប្រទេសយើងទទួល បានសុខ​សន្តិភាព រហូតមកដល់បច្ចុប្បន្ន ហើយចំពោះ សមិទ្ធផល ទាំង អម្បាល មាន ដែលបានបង្ហាញ រូបរាងនាពេលនេះ គឺបានផ្តើម ចេញពីកត្តាសុខ សន្តិភាពយ៉ាង ពិតប្រាកដ។

ដូច្នេះយើងទាំង អស់គ្នាពិតជាមិន ចង់ឲ្យមានសង្គ្រាមកើត ឡើងនោះទេ ព្រោះកន្លង មក សង្គ្រាម  បានធ្វើ ឲ្យមានសោកនាដកម្មធ្ងន់ធ្ងរ ធ្វើឲ្យខ្ទេចខ្ទាំ នូវហេដ្ឋារចនា សម្ព័ន្ធគ្រប់ បែប យ៉ាង ពិសេសការនិរាស ព្រាត់ប្រាស់ដែលបាន បន្សល់នូវភាពឈឺចាប់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ផងដែរថា លោកសូមថ្លែង អំណរគុណដល់ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដែលតែង បោះឆ្នោតគាំទ្រដល់ គណបក្ស ប្រជាជនកម្ពុជា ឲ្យដឹកនាំដោយ សម្តេចតេជោ​ ហ៊ុន សែន ហើយឯកឧត្តម ជឿជាក់ថា លោកតា លោកយាយ និងបងប្អូនប្រជាពល រដ្ឋពិតជាបន្តគាំ ទ្រសម្តេច ហ៊ុន​ សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំប្រទេសគ្រប់អាណតិ្ត។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹង ប្រែងរបស់ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ក្នុងនោះក៏មានកងម្លាំង ប្រដាប់អាវុធទាំងបី ប្រភេទ កម្លាំងយុវជន ទាំងអស់ ដែលរួមសហការ គ្នាបានល្អ ក្នុងការគ្រប់គ្រង នូវគ្រោះមហន្តរាយ ដែលផ្តើមដោយសារ ជំនន់ភ្លៀងបានល្អប្រសើរ។

លើសពីនេះ ឯកឧត្តម ក៏សូមឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់មូល ដ្ឋានត្រូវត្រៀមលក្ខណៈ បន្តទៀតដើម្បី ត្រៀមវិធានការ ទប់ទល់រាល់ករណីចាំ បាច់ណាមួយសម្រាប់ទប់ ស្កាត់រាល់ផល ប៉ះ ពាល់ទាំងឡាយដែល កើតឡើងដោយ សារគ្រោះធម្មជាតិ ពិសសជំនន់ភ្លៀង ព្រោះឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំង នៅគ្រប់តំបន់ទូ ទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿង ឥស្សរិយយសជូន ដល់មន្ត្រី រាជការ មានស្នាដៃ និងសប្បុរសជនដែល បានជួយឧបត្ថម្ភជា ថវិកាសម្រាប់កសាង សមិទ្ធផល នានានៅវត្តពោធិ៍រាជលំពូ និងប្រគេនថវិកា ជូនព្រះចៅអធិការវត្ត ព្រមទាំងឧបត្ថម្ភ ថវិកាដល់ លោកតា លោកយាយ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សដែលចូលរួម ក្នុងពិធីនេះផងដែរ៕ ដោយលោក សេង ណារិទ្ធ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *