(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិ បាលខេត្តកំពត បានអញ្ជើញជា អធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង៦៦០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ជើងទេ ១,៥០ម៉ែត្រ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
វត្តមានអញ្ជើញចូលរួម ក្នុងកម្មវិធីមាន លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរង ខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ- អង្គភាពជុំវិញខេត្ត លោកអភិបាល ស្រុកទឹក ឈូ ក្រុមប្រឹក្សាឃុំម៉ាក់ប្រាង្គ មេភូមិ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពល រដ្ឋសរុបប្រមាណ ៣៥០នាក់។
មានមតិសំណេះ សំណាលក្នុងឱកាសនោះ លោក ជាវ តាយ បានមានប្រសាសន៍ថា ការបើ កការដ្ឋានសាងសង់ ផ្លូវមួយខ្សែរនេះគឺអនុវត្តន៍ តាមផែនការ អភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែក សម្រាល និងបំពេញតម្រូវការ របស់បងប្អូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នក ធ្វើដំណើ រឆ្លងកាត់ ដែលកន្លងមកតែង ជួបនូវការលំបាក។
ម្យ៉ាងទៀតការស្ថាប នាផ្លូវឲ្យបានស្អាតនេះ ក៏ជាការចូលរួម ចំណែកកែលម្អ សោភ័ណភាព ក្នុងស្រុកទឹកឈូ របស់យើងឲ្យកាន់តែ ស្រស់បំព្រងថែម មួយកម្រិតទៀត។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវរួមសហការ គ្នាថែរក្សា ការពារផ្លូវនេះ ដើម្បី ប្រើប្រាស់ជា ប្រយោជន៍សា ធារណ:បានយូរអង្វែង សម្រាប់បន្តដល់ កូនចៅជំនាន់ក្រោយ៕ ដោយលោក សេង ណារិទ្ធ