(ខេត្តកំពត)៖ នៅល្ងាច ថ្ងៃអាទិត្យ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញអមដំណើរ លោក ប៊ិន ឈិន ឧបនាយករដ្ឋម ន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំជាមួយក្រុម គ្រួសារនៃសពកម្មករ សំណង់ដែលរងគ្រោះ ដោយឧបទ្ទវហេតុ បាក់រលំអគារសំណង់នៅ ខេត្តព្រះសីហនុ ដែលបណ្តាលឲ្យ កម្មករសំណង់ដែលមាន ចំនួន៨នាក់ស្លាប់ បាត់បង់ជីវិត ដែលមានលំនៅ ដ្ឋានស្ថិតនៅក្នុងស្រុក កំពង់ត្រាច (០៦នាក់) និងស្រុកដងទង់ (០២នាក់) នៃខេត្តកំពត។
សមាសភាពគណៈ ប្រតិភូអញ្ជេីញចូល រួមអមដំណើររួមមាន លោកប្រធានក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត គណ:អភិបាលស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរភូមិ ឃុំ។
ស្ថិតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បាននាំយកនូវថវិការបស់រាជរដ្ឋា ភិបាលកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសព ទាំង៨គ្រួសារ ដោយគ្រួសារនីមួយៗ ទទួលបានថវិកាចំនួន ៤០លានរៀល (១មុឺនដុល្លារអាមេរិក) សរុប ៣២០លានរៀល ស្មើនឹង៨មុឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា ករណីបង្កឱ្យមាន សោកនាដកម្មដ៏ធ្ងន់ធ្ងរបណ្តាល ឱ្យបាត់បង់ជីវិតជាច្រើន នាក់បែបនេះ គឺកើតឡើង ដោយសារបាក់រលំអគារ ដែលមានកម្ពស់៧ជាន់ កំពុងសាងសង់នៅ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ជិត៥ទៀបភ្លឺ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយមនុស្សដែល ស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុនេះ សុទ្ធតែជាជាងសំណង់ ភាគច្រើនរស់នៅ ក្នុងភូមិសាស្ត្រខេត្តកំពត៕ សេង ណារិទ្ធ