លោកអភិបាលខេត្ត បានដឹកនាំ គណ:អភិបាលក្រុងកំពត ចៅសង្កាត់ទាំង៥ ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យជុំវិញ ក្រុងកំពត

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃ គណៈ អភិបាលខេត្តកំពត បានដឹកនាំ គណ:អភិបាល ក្រុងកំពត ចៅសង្កាត់ទាំង៥ ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យជុំវិញ ក្រុងកំពត ក្នុងគោលបំណង កែលម្អសោភណ្ឌ ភាពក្រុង ក៏ដូចជាត្រៀម លក្ខណ:រៀបចំពិធីបុណ្យ សមុទ្រលើកទី៨ ជុំទី២ ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដោយដល់ស្នើ អភិបាលក្រុង និង ចៅសង្កាត់ មានការទទួលខុស ត្រូវខ្ពស់ចំពោះការ កែលម្អសោភ័ណភាព ក្រុង ដោយត្រូវរៀប ចំកិច្ចប្រជុំរៀងរាល់មួយ សប្តាហ៌ម្តង រីឯ ចៅសង្កាត់ក៏ត្រូវមានវិធាន ការច្បាស់លាស់ ដូចជា ហាមឃាត់ឡានធំៗ ចតលើផ្លូវផ្តេសផ្តាស និងណែ នាំឲ្យប្រជាពលរដ្ឋ ចូលរួមសម្អាតអនាម័យ នៅមុខផ្ទះរៀងៗខ្លួន ជាដើមផងដែរ។

ជាមួយគ្នានេះ លោក ជាវ តាយ ក៏បានជំរុញឲ្យ អភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ហាម ឃាត់មិន ឲ្យមានការលក់ដូរ ឬទុកដាក់ឥវ៉ាន់ លើចិញ្ចើមថ្នល់ ដែលអាចធ្វើឲ្យ បាត់បង់សណ្តាប់ ធ្នាប់សាធារណៈ ហើយត្រូវតម្រូវឲ្យ ចៅសង្កាត់ទាំងប្រាំ ទទួលខុសត្រូវលើការងារ កាប់មែកឈើ ឲ្យបានស្អាតនៅតាម បណ្តោយដងផ្លូវនានា ក្នុងក្រុងកំពត។

លោកអភិបាលខេត្តកំពត បានលើកឡើងផងដែរថា ក្នុងឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្ត នឹងបង្កើតឲ្យមាន ស្ថានីយ៍បូមទឹក ចេញពីក្រុងកំពត មិនឲ្យមានការលិច លង់ក្នុងក្រុងទៀតឡើយ៕   ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *