(ខេត្តកំពត)៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រក ចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកឈូក ខេត្តកំពត។
អញ្ជើញចូលរួម ក្នុងពិធីនេះរួមមាន ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាល សាលាខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះ សាលាខេត្ត គណៈអភិបាលស្រុកឈូក ក្រុមប្រឹក្សាស្រុក និងលោក លោកស្រីមេឃុំ សរុបប្រមាណ ៦៥០នាក់។
ក្នុងឱកាស នេះផងដែរ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីសម្ពោធដាក់ឲ្យ ដំណើរការជាផ្លូវការ ការិយាល័យច្រក ចេញតែមួយ និងការិយាល័យ ប្រជាពលរដ្ឋរបស់ រដ្ឋបាលស្រុកឈូក នាពេលនេះ ដើម្បីលើក កម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅ កៀកជិតប្រជាពលរដ្ឋ តាមនីតិវិធីសាមញ្ញ មានតម្លាភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ ពេលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែម ទៀតថា ការបង្កើតឱ្យមានការិយាល័យ ច្រកចេញចូលតែមួយ មានគោលបំណង លើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធិផល តម្លាភាព និងគណនេយ្យភាពនៃ ការផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់ សេវារដ្ឋបាលលើវិស័យ នានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេល វេលាទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋនៅ គ្រប់មូលដ្ឋាន៕ សេង ណារិទ្ធ