(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងកណ្តាលអាធ្រាត រវាងម៉ូត៉ូនិងរថយន្ត បណ្តាលអោយ ភាគីខាងម៉ូតូស្លាប់ នៅនិងកន្លែង ហេតុការណ៍ដ៏រន្ធុត នេះកើតឡើងទាំង កណ្តាលអាធ្រាត នាថ្ងៃទី០៨ខែ កសីហាឆ្នាំ២០១៩ វេលាម៉ោង២២និង១៥នាទី នៅលើកំណាត់ផ្លូវ ជាតិលេខ៥ត្រង់ ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយ ដឹងថាហេតុការណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្ត មិនស្គាល់ម៉ាក បានបើករត់គេចបាត់ ស្រមោលបើកបរ ក្នុងទិសដៅបញ្ច្រាស់ ទិសគ្នាមកដល់ចំណុច កើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ពណ៌ ខ្មៅសេរី២០១៩ ពាក់ស្លាក់លេខ បាត់ដំបង ១ AH២២៧៦ បើកបរដោយឈ្មោះ ទូច រិន ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានមុខរបរ ធ្វើស្រែមានទី លំនៅភូមិមោង ឃុំមោងស្រុកមោង ឬស្សីខេត្តបាត់ដំបង និងបានស្លាប់នៅ កន្លែងកើតហេតុ។
ក្រោយពីកើតហេតុភ្លាមៗ កម្លាំងជំនាញនៃ អធិការស្រុកមោងឫស្សី បានមកពិនិត្យលើកន្លែង កើតហេតុនិងបាន យកម៉ូតូមករក្សារទុក នៅអធិការរដ្ឋាន នគរបាលស្រុកមោង ឫស្សីចំណែកសាកសព ក្រោយពីបានពិនិត្យ រួចរាល់ក៏ប្រគល់សព អោយទៅក្រុមគ្រួសារ សាច់ញាតិដើម្បីយក ទៅធ្វើបុណ្យតាម ប្រពៃណី៕